ក្រសួងអប់រំ ប្រកាសរៀបចំប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១៩-២០២០នៅខែធ្នូ

  • 2020-08-10 08:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈចូលរៀននៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរ​ការគ្រឹះស្ថានសិក្សា នៅកំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុងទ្រង់ទ្រាយតូច ១៥នាក់ក្នុង មួយថ្នាក់ ដោយគោរពតាមវិ​ធានអនាម័យនៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដើម្បីត្រៀមចូលរួមការប្រឡង។ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូមិឆ្នាំសិក្សា ២០១៩-២០២០នៅខែធ្នូ ឆ្នាំ២០២០ខាងមុខ។

ចំពោះការរៀបចំការសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈសម្រាប់សិស្សថ្នាក់ដទៃទៀត ក្រសួងនឹងរៀបចំសេចក្តីណែនាំតាមក្រោយ។ សម្រាប់ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលជាតំណាង​គ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សាឯកជនដទៃទៀត បានស្ម័គ្រចិត្តពន្យារពេល​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមជាមួយការប្រឡងថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ២០២០ ជាមួយនឹងសិស្សគ្រឹះស្ថានសិក្សាសាធារណៈ។

សូមមើលសេចក្តីប្រកាសដូចខាងក្រោម៖

ប្រភព៖ ក្រសួងអប់រំយុវជននិងកីឡា

អត្ថបទពេញនិយម