កាន់តែបុកពោះ! វគ្គទី១បញ្ចប់ ត្រៀមចូលវគ្គផ្ដាច់់ព្រ័ត្រអ្នកឈ្នះក្នុងកម្មវិធីក្លាយជាតារា Nstar

  • 2020-08-10 08:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

កម្មវិធី NSTAR បានបញ្ចប់នូវគ្គទី១ ដោយជោគជ័យកាលពីថ្ងៃទី៨ ខែសីហាកន្លងទៅ ដោយជ្រើសបានជើងខ្លាំងចំនួន ២០រូប ត្រៀមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៅតារាសាគរ ខេត្តកោះកុង នាចុងខែសីហា ខាងមុខនេះ។ កម្មវិធី NSTAR គឺជាកម្មវិធីមួយរៀបចំឡើងដោយស្ថានីយទូរទស្សន៍ Nice TV និង Panda TV ដោយ​ទទួលការ​គាំទ្រ​ពី vivo និង Qixinghai ។

កម្មវិធី NSTAR គឺជាកម្មវិធីមួយ ដែលធ្វើការប្រកួតប្រជែងតាមរយៈបក្ខជនផ្ញើវីដេអូឃ្លីបខ្លីៗ មកកាន់គណៈកម្មការរៀបចំកម្មវិធី ហើយគណៈកម្មការដែលមានអ្នកជំនាញៗ ធ្វើការជ្រើសរើសវាយតម្លៃ ដើម្បីផ្ដល់ឱកាសឲ្យពួកគេក្លាយទៅជាអ្នកសិល្បៈដ៏ជំនាញ ដែលអាចក្លាយទៅជាអ្នកសម្ដែងផង ពិធីករ ពិធីការិនី នៅក្នុងទូរទស្សន៍ ជាដើម។

ទីបំផុតទៅវគ្គទី១ មានអ្នកដាក់ពាក្យចូលរួមប្រកួតប្រមាណជា ជាង៣ពាន់នាក់ ហើយត្រូវបានជម្រុះនៅសល់២០នាក់ ដែលនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ត្រៀមជ្រើសរើសនៅសល់តែ ៥+ ឬ៥ក្រុម ប៉ុណ្ណោះ។

តើជ័យលាភីនៅវគ្គផ្ដាច់ព្រ័ត្រ នឹងទទួលបានរង្វាន់អ្វីខ្លះ? អ្នកជាប់ជ័យលាភីនៅវគ្គផ្ដាច់ព្រ័ត្រ ដែលត្រៀមធ្វើនៅតារាសាគរ ខេត្តកោះកុង នាថ្ងៃទី២៩ ខែសីហា ខាងមុខនេះ គឺអ្នកឈ្នះ នឹងមានឱកាសក្លាយជាតារា ជាពិធីករ ពិធីការិនី ប្រចាំទូរទស្សន៍ និងរង្វាន់ផ្សេងទៀត គឺដីមួយកន្លែងស្មើនឹងទំហំទឹកប្រាក់ ៣ម៉ឺនដុល្លារ។

យ៉ាងណាមិញក្នុងចំណោមអ្នកជាប់ជ័យលាភី ២០នាក់ នៅវគ្គទី១ ក៏ទទួលបានរង្វាន់រួចជាស្រេចហើយ គឺទូរសព្ទដៃ១គ្រឿងម៉ាក់ VIVO Y19 ដែលផ្ដល់ដោយក្រុមហ៊ុនទូរសព្ទដៃ vivo ហើយត្រៀមថតវីដេអូឃ្លីបសម្ដែង និងសម្ដែងនៅតារាសាគរ ខេត្តកោះកុង ត្រៀមក្លាយជាជ័យលាភីចុងក្រោយគេ។

គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងដើម្បីក្លាយទៅជាតារា ហៅកាត់ថា NSTAR បានចាប់ផ្ដើមពីថ្ងៃទី១១ ខែកក្កដា ហើយត្រៀមដល់វគ្គបញ្ចប់នៅថ្ងៃទី ២៩ ខែសីហា ខាងមុខនេះ។ កម្មវិធីនេះ ទទួលបាន ការគាំទ្រខ្លាំងពីក្រុមហ៊ុនទូរសព្ទ vivo, Qixinghai, Midea Electric, AOLI, Toshiba Electric, HADU, ទឹករ៉ែធម្មជាតិ Kililong, YZGEN, និង LARUE APP៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា