រោងចក្រចាប់ផ្ដើមរើសបុគ្គលិកដំឡើង iPhone 12 ហើយ

  • 2020-08-11 06:43:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Foxconn ដែល​ជា​ដៃគូ​ផលិត​ដ៏​ធំ​របស់​ Apple ​បាន​ចាប់​ផ្ដើម​ការ​រើស​បុគ្គលិក​ដើម្បី​ជួយ​ដល់​ការ​ដំឡើង​ iPhone 12 ដោយ​មាន​ផ្ដល់​ជូន​ប្រាក់​រង្វាន់​​លើក​ទឹក​ចិត្ត​រហូត​ដល់​ជិត ១ ៣០០​ដុល្លារ សម្រាប់​​បុគ្គលិក​​ដែល​ជាប់​ក្នុង​ការ​ជ្រើស​រើស។

ដូច​ជា​រៀង​រាល់​ដង​ រោង​ចក្រ Foxconn គឺ​ត្រូវ​ការ​កម្លាំង​មនុស្ស​ច្រើន​ពេល​ដែល iPhone ជំនាន់​ថ្មី​ចាប់​ផ្ដើម​ការ​ផលិត​ទ្រង់ទ្រាយ​ធំ។ គេ​រំពឹង​ថា​នា​ឆ្នាំ​នេះ Apple នឹង​ប្រកាស​ចេញ iPhone ថ្មី​រហូត​ដល់ ៤​ម៉ូដែល ដែល​មាន​ពីរ​ប្រភេទ​អេក្រង់​ទំហំ ៦,១អ៊ីញ មួយ​ប្រភេទ​អេក្រង់ ៥,៤អ៊ីញ និង​មួយ​ទៀត​អេក្រង់ ៦,៧អ៊ីញ។

ជា​ធម្មតា​ iPhone ថ្មី​តែង​តែ​ចាប់​ផ្ដើម​បញ្ចេញ​លក់​នា​ចុង​ខែ​កញ្ញា ប៉ុន្តែ​កាល​ពី​ថ្មីៗ​នេះ Apple បាន​ឲ្យ​តម្រុយ​ថា​ការ​បញ្ចេញ​លក់ iPhone នា​ឆ្នាំ​នេះ​នឹង​យឺត​ជា​សព្វ​ដង​ប្រមាណ ២ ទៅ ៣ សប្ដាហ៍៕​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង