ថ្ងៃឈប់សម្រាក បើអត់ដឹងទៅណា តោះទៅលេង រមណីយដ្ឋានជ្រោះផ្អោក ខេត្តតាកែវ ទេសភាពស្អាតកប់

  • 2020-08-12 08:16:33
  • ចំនួនមតិ 55 | ចំនួនចែករំលែក 42

ចន្លោះមិនឃើញ

រមណីយដ្ឋានជ្រោះផ្អោក ស្ថិតនៅស្រុកគិរីវង្ស ទីរួមខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ២ ស្រុកគិរីវង្ស គឺនៅជាប់និង ព្រំដែនវៀតណាម ( កាបាវ ) ។ ពេលចេញពីរផ្លូវជាតិលេខ២ ដែលមានផ្សារនៅខាងស្ដាំដៃមាន ឈ្មោះថាផ្សារដើមទំព័រ ចូលតាមផ្លូវផ្សារប្រហែលជា ៣គីឡូដី អ្នកនឹងទៅដល់កន្លែង រមណីដ្ឋានជ្រោះផ្អោកដែលជាកន្លែង ដែលមានធម្មជាតិដ៏ស្រស់បំព្រង ហើយនៅកន្លែងនោះក៏មានកន្លែងរក្សាយានជំនិះរបស់ភ្ញៀវទេសចរផងដែរ ។

នៅរមណីយដ្ឋានជ្រោះផ្អោក ភាគច្រើនភ្ញៀវទាំងអស់មកលេងនៅទីនេះ នៅខែសីហា កញ្ញា និង ខែ តុលា ព្រោះនៅខែនេះ វាមានទឹកច្រើនហើយត្រូវ នឹង ខែបុណ្យភ្ជុំផង ។ រមណីយដ្ឋានជ្រោះផ្អោកនេះ ក៏ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ ជាច្រើនមកលេងនៅទីនោះ ។ ទឹកជ្រោះផ្អោកមានកន្លែង ងូតទឹកបីកន្លែង ហើយកន្លែងនោះ គេសាងសង់ ធ្វើជាអាងទឹកសំរាប់លេងកំសាន្ត ។ នៅអាងទឹកទីមួយ ក៏មានស្ពានដែកមួយសំរាប់ឲភ្ញៀវទេសចរណ៏ឈរថតទេសភាព ឬ មើលទេសភាពនៅលើនោះ ។

ហើយក៏នៅមានកន្លែងសម្រាប់អោយក្មេងលេង ដូចជាផ្ទះពោង កន្លែងជិះសេះ និងលេងល្បែងកំសាន្តជាច្រើនទៀត។ ហើយនៅកន្លែងនោះមានលក់ ម្ហូបអាហារ ផ្លែឈើ និង ភេស្ជ:ជាច្រើន ដែលតំរូវទៅតាមការចូលចិត្តរបស់ភ្ញៀវជាងនេះទៅទៀត ក៏ មានលក់វត្ថុអនុស្សាវរីយ៍ គឺត្បូងជាច្រើន មានទាំងច្នៃ និងមិនទាន់ច្នៃ ដោយត្បូងនោះរកដោយប្រជាជននៅទីនោះផ្ទាល់ ។ ប្រជាជននៅទីនោះភាគច្រើនធ្វើចំការដាំដំណាំមានដូចជា ដំឡូង ឪឡឹក ទាប ខ្នុរ និងមានផ្លែឈើជាច្រើនទៀត ។

រូបភាព៖ ហ្វេសប៊ុក

ប្រភព៖ វីគីភាឌា