មិន​គួរ​ឲ្យ​ជឿ៣​នាទី​ស៊ី២​គ្រាប់​ចុង​ម៉ោង ធ្វើ​ឲ្យ PSG បាន​ឡើង Semi-Final

  • 2020-08-13 01:51:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Paris St-Germain រក​បាន​២​គ្រាប់​ចុង​ម៉ោង​​វាយ​បក​យក​ឈ្នះ Atalanta បាន​ឡើង​ទៅ​កាន់​វគ្គ​៤​ក្រុម​ចុងក្រោយ Champions League ជា​លើក​ដំបូង​ក្នុង​រយៈពេល​២៥​ឆ្នាំ។

Atalanta ជា​អ្នក​រក​គ្រាប់​បាន​មុន​នៅ​នាទី​២៧ ជា​ការ​ទាត់​ចូល​របស់​កីឡាករ Mario Pasalic។ PSG ស្ទើរ​តែ​អស់​សង្ឃឹម​ទៅ​ហើយ​ ប៉ុន្តែ​នាទី​៩០ ខ្សែ​ការពារ​ Marquinho រក​បាន​មួយ​គ្រាប់​សង​វិញ។ ហើយ​នៅ៣​នាទី​បន្ទាប់​ខ្សែ​ប្រយុទ្ធ Eric Maxim Choupo-Moting បាន​បន្ថែម​មួយ​គ្រាប់​ទៀត ជួយ​ឲ្យ PSG ឈ្នះ​តែ​ម្ដង។

តាម​រយៈ​ជ័យជម្នះ​នេះ PSG នឹង​ឡើង​ទៅ​ជួប RB Leipzig ឬ Atletico Madrid ក្នុង​វគ្គ​៤​ក្រុម​ចុងក្រោយ ដែល​ត្រូវ​លេង​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ៕

អត្ថបទ៖ ហេង សុធារិទ្ធិ