ពិធីពង្រឹងរបៀបរបបការងារដឹកនាំ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

  • 2020-08-14 03:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ខេត្តកំពង់ធំ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែ សីហា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីពង្រឹងរបៀបរបបការងារដឹកនាំ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ មនោរម្យ អនុប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ បានអានប្រកាស របស់ក្រសួងមហាផ្ទៃ÷

  • ១. ការផ្អាកការងារបណ្ដោះអាសន្ន លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ។

  • ២. ត្រូវបានផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ត្រី អ៉ឹម សុគឿន ពីស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អោយមកបម្រើការងារនៅនាយកដ្ឋានបុគ្គលិក ។

  • ៣. ត្រូវបានប្រគល់ភារកិច្ចជូនលោកឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ស្នងការរង ស្នងការស្ដីទី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ សំណេះសំណាលដោយថ្លែងថា៖ ថ្ងៃនេះឯកឧត្តម មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងដោយមានវត្តមាន ដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីពង្រឹងរបៀបរបបការងារដឹកនាំ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

ឯកឧត្តម សុខ លូ អភិបាលខេត្ត បានថ្លែងផ្ដាំផ្ញើដល់កងកម្លាំង ដែលមានវត្តមានក្នុងពិធីនេះ សូមបន្តផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋអំពី វិធានការ ប្រយុទ្ធប្រឆាំង នៃការរាតត្បាត នៃជំងឺ COVID-19 ឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីបង្កើនការយល់ដឹង និងមានប្រុងប្រយ័ត្នខ្ពស់ ចំពោះការបង្ការជំងឺ COVID-19 ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។ ទន្ទឹមនោះដែរឯកឧត្តម បានណែនាំ ដល់កងកម្លាំងត្រូវពង្រឹង និងរក្សាបាននូវវិន័យ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីចូលរួម បង្ការ ទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពបទល្មើស ធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ ជូនប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណ ចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ព្រមទាំងកងកម្លាំងគ្រប់លំដាប់ដែលបានចូលរួមយ៉ាសកម្ម បង្ការ ទប់ស្កាត់ កាត់បន្ថយ នូវបទល្មើសគ្រប់ប្រភេទ ធានា បាន សន្តិសុខ សណ្តាប់ធ្នាប់ល្អ ជូនសង្គមជាតិនាពេលកន្លងមក ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក បានប្រសាសន៍ គាំទ្រចំពោះប្រសាសន៍លើកឡើងរបស់ឯកឧត្តមសុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងថ្លែងអំណរគុណឯកឧត្តម អភិបាលខេត្តកំពង់ធំ ដែលចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញជាអធិបតីភាព ក្នុងពិធីពង្រឹងរបៀបរបបការងារដឹកនាំរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់កងកម្លាំង បង្កើនកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដើម្បីចូលរួមខិតខំអនុវត្ត ភារកិច្ច របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រគល់ជូនដោយស្មារតី ទទួលខុសត្រូវខ្ពស់ដើម្បីភាពរីកចម្រើន របស់ប្រទេសជាតិ ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ