Barcelona ​សម្រេច​ដេញ Setien ​ចោល​ហើយ​

  • 2020-08-14 23:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Bayern Munich ​ក្នុង​លទ្ធផល ៨-២ ​មក ​ក្រុម FC Barcelona ​បាន​សម្រេច​បណ្ដេញ​លោក Setien ​ចោល​ទៅ​ហើយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​នៅ​អេស្ប៉ាញ។

​លោក Setien ​នេះ​រង​សម្ពាធ​តាំង​ពី​ដឹក​នាំ​ក្រុម Barcelona ​ឈរ​នៅ​កំពូល​តារាង ​រហូត​ធ្លាក់​មក​លេខ​២​វិញ​នៅ La Liga ​ម្ល៉េះ ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​ក្លឹប​ផ្ដល់​ឱកាស​ឱ្យ​លោក​ទៀត​ដើម្បី​មើល​នៅ UEFA Champions League ​ម្ដង។ ​តែ​បើ​តាម​លទ្ធផល​ចាញ់ Bayern Munich ​យ៉ាង​អាម៉ាស់​បែប​នេះ ​នោះ​តំណែង​របស់​លោក​នឹង​ត្រូវ​អស់​ត្រឹម​នេះ​ហើយ ទោះ​នៅ​សល់​កុងត្រា​ជាង​២​ឆ្នាំ​ទៀត​ក៏​ដោយ។

​បុរស​ដែល​ទើប​ចូល​ខ្លួន​ដឹក​នាំ​បាន​៧​ខែ​មក​នេះ ​ក៏​ដឹង​ខ្លួន​ឯង​ហើយ​ដែរ​ក្រោយ​ចាញ់​យ៉ាង​ទក់​សាច់​ជាមួយ​ក្រុម Bayern Munich ​។ ​លោក ​បាន​និយាយ​ថា​ការ​ប្រកាស​មួយ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ ​ដោយ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​មិន​ខាន​ក្នុង​ក្លឹប Barcelona ​៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម