ហេតុផល ៤ នេះហើយ ដែល​ការ​ទិញខុនដូ ក្នុងសម័យកូវីដ អាច​ទទួល​ផល​ចំណេញច្រើន!

  • 2020-08-26 05:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 33

ចន្លោះមិនឃើញ

ខុនដូ មានលក្ខណៈពិសេសជាច្រើនដល់មនុស្សសម័យថ្មី ជាពិសេសនៅក្នុងសម័យកូវីដនេះ។ គម្រោងនានា បានផ្ដល់ឱកាសពិសេសដល់អ្នកទិញ ដែលគ្រប់គ្នាគួរពិចារណា​ទិញដើម្បីទទួលផលចំណេញ ក្រោម​ហេតុផល ៤យ៉ាងខាងក្រោមនេះ៖

១. ឱកាសក្នុងការទទួលបានតម្លៃពិសេស

នៅពេលដែលសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពល្អប្រសើរ ឬគ្មានវិបត្តិអ្វីមួយកើតឡើង នៅពេលទៅទិញអចនទ្រព្យពីគម្រោងបុរី ទិញដី ឬខុនដូ ឱកាសនៃការបញ្ចុះតម្លៃរបស់គាត់ តិចតួចបំផុត ព្រោះពួកគាត់មិនទាន់ត្រូវការលុយប៉ុន្មានឡើយ។

ប៉ុន្តែនៅពេលដែលសេដ្ឋកិច្ចមានបញ្ហា (Covid-19) ប្រសិនទិញអចលទ្រព្យជាមួយម្ចាស់គម្រោង គាត់អាចបញ្ចុះតម្លៃច្រើន ព្រោះគាត់ក៏ត្រូវការប្រាក់​ដើម្បីយកទៅបង្វិល​សម្រាប់បន្តដំណើរ​ការ​សាង​សង់របស់គាត់ផងដែរ។ មិនត្រឹមតែជាការបញ្ចុះតម្លៃនោះទេ ថែមទាំងមានការថែមនៅគ្រឿងសង្ហារឹម ព្រមទាំងគ្រឿងបរិក្ខារ។

២. ឱកាសទទួលបានការបង់ប្រាក់រយៈពេលវែងពីក្រុមហ៊ុន

គ្រប់គម្រោងនីមួយៗ តែងត្រូវការប្រាក់ ដើម្បីយកមកសាងសង់គម្រោងរបស់ខ្លួន ចឹងគាត់មិនអាចឲ្យប្រាក់របស់គាត់នៅគាំងបាននោះទេ ដូចនេះ ពួកគាត់អាចនឹងបន្ធូរបន្ថយ ពន្យាពេលឲ្យអតិថិជន អាចបង់ក្នុងរយះពេលវែងបាន តាមការចរចាររបស់ម្ចាស់គម្រោង និងអតិថិជនផ្ទាល់។

៣. ឱកាសវិនិយោគបានទីតាំងល្អ

វិបត្តិគឺជាឱកាស អ្នកហ៊ាននឹងទទួលបានជោគជ័យ ហើយឱកាសនៃការវិនិយោគ ទីតាំងល្អ មានច្រើនជាទីបំផុត ហើយនេះ ក៏ជាឱកាសសម្រាប់អ្នកមានប្រាក់ ដើម្បីទិញយក ទុកលក់ចំណេញពេលសេដ្ឋកិច្ចល្អប្រសើរឡើងវិញ។

៤. ឱកាសចំណេញទ្វេដង ពេលវិបត្តិសេដ្ឋកិច្ចល្អឡើងវិញ

វដ្តនៃអចលនទ្រព្យ ជាទូទៅ នៅពេលដែលសេដ្ឋកិច្ចធ្លាក់ អចលនទ្រព្យថោក ហើយនៅពេលសេដ្ឋកិច្ចចាប់ផ្តើមល្អប្រសើរ តម្លៃអចលនទ្រព្យ​អាចឡើងតម្លៃទ្វេដង ។

ក្នុងនោះផងដែរ ទីផ្សារលំនៅឋានរបស់ប្រទេសចិនចាប់ផ្តើមរស់រានឡើងវិញ ខណៈការលក់នៅក្នុងទីក្រុងធំ ៗ ចំនួន ៣០ កើនឡើង ៣ដង​ដោយសា​រវិបត្តិជំងឺឆ្លង Covid-19 ចាប់ផ្ដើមរសាយខ្លួន។ ការលក់ផ្ទះចាប់ផ្តើមរស់​ឡើង​វិញ បន្ទាប់ពីការិយាល័យលក់​បានបើកដំណើរការ​ឡើងវិញ​នៅ​ទូទាំងប្រទេសចិន។

ទីផ្សារលំនៅឋានឯកជននៅប្រទេសចិនកំពុងរីកដុះដាលឡើងវិញ នៅពេលការិយាល័យ​លក់កាន់តែច្រើនបាន​បើក​ដំណើរ​ការ​ឡើងវិញ​នៅទូទាំងប្រទេស បន្ទាប់ពីមានការបិទទូទាំងប្រទេសដោយជួយសន្សំ​សំចៃអ្នកសាងសង់ផ្ទះពីការធ្លាក់ចុះផ្នែកហិរញ្ញវត្ថុនៅឆ្នាំនេះ។

ជាក់ស្ដែង គម្រោង ឌឺ ផាកវេ មានការផ្ដល់ជូនពិសេសទៅលើការបង់ប្រាក់ បង់មុនត្រឹមតែ ១០% រំលស់បានរហូតដល់ ៥ឆ្នាំ ដោយគ្មានការប្រាក់ ដែលការផ្ដល់ជូនមានកំណត់។

គម្រោង ឌឺ ផាកវេ ជាគម្រោងដែលមានការអភិវឌ្ឍន៏ចម្រុះធំបំផុតនៅ​ក្នុងតំបន់ទួលគោកដែលបែងចែកជា ៣អគារ ​ដែលអគារA ជាអគារការិយាល័យ ដែលមានកំពស់ ៣៦ជាន់ ​អគារ B ជាអគារខុនដូ មានកំពស់ ២៦ជាន់ ចំណែកអគារ C ជាអគារសណ្ឋាគារដែលមានកំពស់ ៣០ជាន់។ ក្នុងនោះផងដែរ យើងមានជាផ្សារទំនើប ​​ភោជនីយដ្ឋាន ហាងទំនិញ ហាងកាហ្វេ ក្លឹបហាត់ប្រាណ សាលមហោស្រប​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការរស់នៅរបស់លោកអ្នក។

ចំពោះសំណង់អគារ​គម្រោងបានយកចិត្តទុកដាក់ទៅលើ ផ្នែកសំណង់បានយ៉ាងល្អ សំណង់អគារ​គ្រឹះរឹងមាំ ការពារភាពស្រុត និងរញ្ជួយទៅដល់ ៨កម្រិត ​ម៉្យាងវិញទៀតយើងបានប្រើប្រាស់ ថ្មម៉ាបធម្មជាតិ (ថ្មក្រានីត) មានគុណភាពរឹងមាំ គ្មានសារធាតុអាចចម្លងវិទ្យុ​​​សកម្មធន់នឹងទឹកភ្លៀង ដែលមានស្តង់ដារផលិតច្បាស់លាស់។ អគារនីមួយត្រូវបានរចនាឡើងបែបស៊ីវិល័យស្របតាមការរស់នៅក្នុងយុគសម័យថ្មី ​ហើយគម្រោង ឌឺ ផាកវេ នឹងអាចចូលរស់នៅបាននូវចុងឆ្នាំ ២០២០ ខាងមុខនេះ​។

លោកអ្នកអាចរស់នៅ ធ្វើការ និងកំសាន្តនៅ គម្រោង ឌឺ ផាកវេ រស់នៅជាមួយនឹងភាពទាន់សម័យរីករាយជាមួយនឹង ពេលវេលាដ៏សែនរីករាយជាមួយនឹងមិត្តភក្តិ និងគ្រួសារ។សម្រាប់វិនិយោគិនផ្តល់ជូនឱកាសវិនិយោគអចលនទ្រព្យមួយ ដែលផ្តល់ជូនប័ណ្ណកម្មសិទ្ធិមួយយ៉ាងត្រឹមត្រូវ។ ​ក្នុងនោះផងដែរយើងផ្តល់នូវទីតាំងសម្រាប់ជួលឬលក់ក្នុងការប្រកបអាជីវកម្មររបស់លោកអ្នក ផ្តល់ជូនគ្រប់តម្រូវការ ទាំងភាពទាន់ សម័យ បរិក្ខាទំនើប​​ ទីតាំងដែលអំណោយផល អ្វីៗទាំងអស់ស្ថិតនៅក្នុងដៃរបស់លោកអ្នក។

ទំនាក់ទំនងតាមរយៈ 070 886 99 99 / 096 886 99 99