​ខឹង​រឿង​នេះ​សោះ ទើប Vidal ​បាញ់​ក្លឹប​ខ្លួន​ឯង Barca ​កប់​ៗ​មាត់​

  • 2020-09-01 07:17:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Arturo Vidal ​បាន​បាញ់​ក្លឹប​ដើម​របស់​ខ្លួន FC Barcelona ​ចុក​ៗ​មែនទែន​ម្សិលមិញ ​ដោយ​អះអាង​ថា​ក្នុង​ក្រុម​មាន​កីឡាករ​អាជីព​ត្រឹម​តែ​១៣​នាក់​ប៉ុណ្ណោះ ​ប៉ុន្មាន​រដូវ​កាល​មក​នេះ​។

​ការ​ដៀមដាម​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នេះ ​កើត​ឡើង​ក្រោយ​ពី​ក្រុម Barcelona ​មិន​ទទួល​បាន​ពាន​រង្វាន់​អ្វី​សោះ​នៅ​រដូវ​កាល​នេះ ​ហើយ​ថែម​ទាំង​ប្រកួត​ចុង​ក្រោយ​ចាញ់ Bayern Munich ​ក្នុង​លទ្ធផល ៨-២ ​ថែម​ទៀត។ ​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​កីឡាករ​ឈីលី​នេះ ​មិន​ពេញ​ចិត្ត​ខ្លាំង​ថែម​ទៀត​នោះ គឺ​ក្រោយ​ពី​ក្រុម​បាន​តែងតាំង​លោក Koeman ​ចូល​មក​ដឹក​នាំ​ក្រុម ​រូបគេ​មិន​បាន​ស្ថិត​ក្នុង​បញ្ជី​ដែល​ត្រូវ​ប្រើប្រាស់​នោះ​ទេ ពោល​គឺ​អាច​នឹង​ត្រូវ​លក់​ចេញ​រដូវ​កាល​នេះ​ហើយ។

​លោក Koeman ​បាន​ទូរសព្ទ​ទៅ​កីឡាករ​ណា​ដែល​លោក​មិន​ប្រើប្រាស់ ជាក់​ស្ដែង​មាន Suarez , Rakitic , Vidal ​និង ​Umtiti ​ជា​ដើម។ ​ការ​លោក​ប្រើ​ពេល​១​នាទី​ពន្យល់​កីឡាករ​ម្នាក់​ៗ ​ឱ្យ​យល់​និង​ស្វែង​រក​ក្លឹប​ថ្មី​លេង​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ ​ការ​ទូរសព្ទ​ប្រាប់​ដូច្នេះ ​បាន​ធ្វើ​ឱ្យ Vidal ​មិន​សប្បាយ​ចិត្ត​និង​ខឹង​យ៉ាង​ខ្លាំង​។

​អតីត​កីឡាករ Bayern Munich ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​ដែល​បាន​យល់​​ពី​ការ​ទុក​ដាក់​កីឡាករ​ជាមួយ​ពាក្យ​ទាំង​នេះ​ទេ។ វា​មើល​ទៅ​អាក្រក់​ណាស់។ ប្រសិន​បើ​កីឡាករ​ចង់​ចាកចេញ ​ឬ​អ្នក​ចង់​លក់​គាត់ ​រក​ក្រុម​ឱ្យ​គាត់​ទៅ ​ប៉ុន្តែ​កុំ​និយាយ​បែប​នេះ​។ ​មនុស្ស​ម្នាក់​ៗ ​សុទ្ធ​តែ​ត្រូវ​ការ​ការ​គោរព។ ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បោះបង់​ចោល​ដើម្បី​ចង់​ដឹង​ថា​តើ​មាន​នរណា​ចង់​បាន​ខ្ញុំ​ឬ​អត់”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី