វាយ​ចិន​សន្លប់​ថ្ងៃ​មុន សុខ ធី​ទទួល​បាន​តម្លៃ​ខ្លួន​ប៉ុន្មាន​នៅ​ ONE Championship?

  • 2020-09-03 07:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កម្ពុជា សុខ ធី​បាន​ប្រាប់​ឲ្យ​ដឹង​ថា គេ​ទទួល​បាន​តម្លៃ​ខ្លួន​៦០០០​ដុល្លារ​សម្រាប់​ការ​ប្រកួត​ជាមួយ​កីឡាករ​ចិន Huang Ding កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ។

ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​នោះ សុខ ធី​បាន​ផ្ដួល​ Huang Ding ឲ្យ​​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​១ ក្រោយ​វាយ​មួយ​ដៃ​ចូល​ខ្លួន​ពេញ​ទំហឹង។ វា​គឺ​ជា​ជ័យជម្នះ​ដំបូង​របស់​អ្នក​ប្រដាល់​មាន​ដើម​កំណើត​ពី​ខេត្ត​បន្ទាយមាន​ជ័យ​ក្នុង​សង្វៀន ONE Championship បន្ទាប់​ពី​បង្ហាញ​វត្តមាន​បាន​៥​ប្រកួត​កន្លង​ទៅ។

២​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកួត សុខ ធី​បាន​ធ្វើ​ការ​ឡាយ​លើ​ហ្វេសប៊ុក​ជជែក​គ្នា​ជាមួយ​អ្នក​គាំទ្រ។ ក្នុង​នោះ​ដែរ​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​សួរ​ទៅ​កាន់​ សុខ ធី​ថា៖ "បាន​តម្លៃ​ខ្លួន​ប៉ុន្មាន​សម្រាប់​ការ​ប្រកួត​ជាមួយ​កីឡាករ​ចិន?”។ សុខ ធី​​និយាយ​មិន​លាក់លៀម​ថា គេ​ទទួល​បាន​តម្លៃ​ខ្លួន​៦០០០​ដុល្លារ។

តាម​រយៈ​កុងត្រា​ សុខ ធី​នៅ​សល់​​​មួយ​ប្រកួត​ទៀត​​​នៅ​សង្វៀន ONE។ ហើយ​​តាម​លេច​ឭ​ ប្រកួត​បន្ទាប់​គេ​អាច​នឹង​ប៉ះ​ដៃ​គូ​ចាស់ Lerdsila ប៉ុន្តែ​​វា​មិន​ទាន់​ផ្លូវការ​នៅ​ឡើយ​ទេ រង​ចាំ​ការ​ប្រកាសពី​ស្ថាប័ន ONE សិន៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី