ទាំងនេះជាភស្តុតាងបញ្ជាក់ថាគ្រប់គ្នាស្រឡាញ់ D.O ខ្លាំងកម្រិតណា
- 2020-09-04 08:14:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះជាភស្តុតាងបញ្ជាក់ថាគ្រប់គ្នាស្រឡាញ់ D.O ខ្លាំងកម្រិតណា
ចន្លោះមិនឃើញ
ត្បិតពេលនេះ D.O សមាជិក EXO កំពុងជាប់បំពេញកាតព្វកិច្ចក្នុងជួរទាហាន អ្នកគាំទ្រក៏នៅតែបន្តផ្ដល់ក្ដីស្រឡាញ់ និងទន្ទឹងរង់ចាំការវិលមកវិញរបស់តារាក្នុងដួងចិត្តខ្លួនម្នាក់នេះដែរ។
ទោះជាយ៉ាងក្ដីស្រឡាញ់ដែលមានចំពោះតារាប្រុសរូបនេះមិនមែនតែអ្នកគាំទ្រ ឬ EXO-L ស្មោះស្ម័គ្រទេ សូម្បីតារាៗរួមអាជីព និងអ្នកផ្សេងទៀតក៏នឹករលឹក ហើយតែងឃើញថាបានគាំទ្រអ្វីគ្រប់យ៉ាងមកកាន់ D.O ម្នាក់នេះដែរ។
ខាងក្រោមនេះជាភស្តុតាងបញ្ជាក់៖
១. ម្ដាយ Chanyeol ស្រឡាញ់លោកដូចកូន
អ្នកស្រីតែងផ្ដល់ការគាំទ្រដល់ក្មេងប្រុសម្នាក់ដូចកូនរបស់ខ្លួនដែរ ក៏ព្រោះតែចរិតគួរឲ្យស្រឡាញ់ និងចេះគោរពចាស់ទុំនេះឯង។ ដោយឡែកមានរឿងមួយទៀតនោះគឺ ផ្អែកតាមអ្នកដំណើរដែលបានឃើញ D.O, Chanyeol និងម្ដាយផ្ទាល់នៅក្រៅ បានបង្ហាញរូបភាពដែលថតបាន ពេលពួកគេទៅ ញ៉ាំអីជុំគ្នា ប៉ុន្តែពេលនោះ D.O និង ម្ដាយរបស់Chanyeol បានដើរកៀកគ្នា ស្របពេល Chanyeol ដើរទៅម្ខាងផ្លូវ។ តាមរយៈកាយវិការស្និទ្ធស្នាលបែបនេះ គ្រប់គ្នាច្បាស់ជាដឹងថា ម្ដាយ Chanyeol ស្រឡាញ់ D.O កម្រិតណា។
២. ពេលបងៗរបស់លោកអង្គុយចាំមើលរឿងប្អូនសម្ដែង
ទោះបីរឿងចេញមកសាច់រឿងយ៉ាងណា ប៉ុន្តែតារាប្រុសដែលគេស្គាល់ច្បាស់ថាសុទ្ធជាមិត្តជិតស្និទ្ធនឹង D.O ទាំងនេះទ្រាំនៅអង្គុយចាំមើលភាពយន្តដែលកំពុងបញ្ចាំង ដើម្បីជាការលើកទឹកចិត្តដល់ D.O។
៣. តារាសម្ដែងល្បីៗសុទ្ធតែស្រឡាញ់ D.O
ពេលរួមការងារជាមួយអ្នកណា លោកតែងទទួលបានការស្រឡាញ់រាប់អានអស់ពីចិត្តពីអ្នកនោះ។ តារាមិនតិចទេបានបង្ហាញការគាំទ្រ កាយវិការមើលថែចំពោះ Kyungsoo ប្រៀបដូចប្អូនបង្កើត បើទោះអាយុខុសវ័យគ្នាក្ដី ប៉ុន្តែមិនមែនជាបញ្ហាក្នុងការរាប់អានគ្នាឡើយតាំងពី Jo Jung Seok, Jo In Sung, Lee Kwang Soo និងតារាល្បីជាច្រើនទៀត។
៤. គ្រប់គ្នាស្រឡាញ់បទ «It’s Okay» របស់ D.O
កំពូលតារាចម្រៀងទោល និងជាអ្នកនិពន្ធបទចម្រៀង IU និងក្រុមចម្រៀងល្បីៗជាច្រើនសុទ្ធតែបង្ហាញចិត្តពិតថា ពួកគេស្រឡាញ់ជាប់ចិត្តបទ «It’s Okay» របស់ D.O។ មូលហេតុសុទ្ធតែស្រដៀងៗគ្នាថាមកពីសម្លេង D.O ផ្អែមស្រទន់ ស៊ីនឹងបទចម្រៀងលន្លង់លន្លោច ស្ដាប់ម្ដងហើយចង់ស្ដាប់ម្ដងទៀត។ ដូច Mark ក្រុម NCT ជាដើមបានទម្លាយថា លោកស្ដាប់បទនេះដល់ទៅ ៦០ដងឯណោះក្នុង១ថ្ងៃ៕