កូវីដកើនឡើងខ្លាំងនៅមីយ៉ាន់ម៉ា អ្នកស្រុកដាក់របាំងលែងឲ្យមានការឆ្លងចេញចូល

  • 2020-09-14 01:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយផ្ទុះរលកទីពីរ​​ប្រជាជន​នៅ​មី​យ៉ាន់​ម៉ា បាន​ប្រើ​ឬ​ស្សី​និង​ឈើ ព្រមទាំង​ដែក​ស័ង្កសី បង្កើត​ជារបាំង​ផ្លូវ​នៅ​តាម​សង្កាត់​រស់នៅ​របស់​ពួកគេ​ដើម្បី​កុំ​អោយ​មនុស្ស​​ចេញ​ចូល​ក្នុង​បំណង​រារាំង​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩។

គិតមកទល់ពេលនេះនៅ​មី​យ៉ាន់​ម៉ា បាន​រាយការណ៍​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​២.៦២៥​នាក់ ក្នុងនេះ​១៥​នាក់​បាន​ស្លាប់​។​ ចំនួន​ឆ្លង​បាន​កើនឡើង​មួយ​គុណ​នឹង​បួន ចាប់តាំងពី​ពាក់កណ្តាល​ខែ​សីហា នៅពេល​វីរុស​កូរ៉ូណា​លេច​មុខ​ឡើង​សាជាថ្មី​នៅក្នុង​រដ្ឋ​ភាគ​ខាងលិច​ប្រទេស​។

អាជ្ញាធរ​បាន​ចេញ​បទបញ្ជា​អោយ​ប្រជាជន​នៅក្នុង​ផ្ទះ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​និង​រថយន្ត​ក្រុង​បាន​ផ្អាក​សេវា​ចេញ​ចូល​ទីក្រុង​យ៉ាងហ្គោន​។​ យ៉ាងណារ​បាំង​ផ្លូវ​ទាំងនោះ​ត្រូវបាន​សាងសង់​ឡើង​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ទេ៕

ប្រភព៖ Bangkokpost   កែសម្រួល៖ សៀនហួរ