ចាប់​អារម្មណ៍​ទម្រង់​លេង​របស់ James នៅ​ប្រកួត​ដំបូង​​ជួយ Everton ឈ្នះ Spurs

  • 2020-09-14 02:11:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចំណូល​ថ្មី James Rodriguez បាន​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​​កាល​ពី​យប់​មិញ​ឲ្យ Everton ឈ្នះ​លើ​ជើង​ខ្លាំង​ Spurs សម្រាប់​ការ​ប្រកួត​បើក​ឆាក​នៅ​ពាន Premier League។

សម្រាប់​ការ​ប្រកួត​​ទី​មួយ​ក្នុង​លីគ​ Everton ដែល​ជា​ក្រុម​កំពុង​មាន​កំណែ​ទម្រង់​ថ្មី​​ទទួល​បាន​ជ័យជម្នះ ១-០ លើ​ក្រុម​របស់​លោក Jose Mourinho។ មួយ​គ្រាប់​របស់ Everton កើត​ឡើង​ដោយ​ការ​តែត​បញ្ចូល​ទី​របស់​កីឡាករ Dominic Calvert-Lewin ក្រោយ​មាន​ការ​បញ្ជូន​​ចេញ​ពី​បាល់​ Free-Kick របស់​កីឡាករ Digne។

James ដែល Everton ទើប​តែ​ទិញ​ពី Real Madrid ក្នុង​តម្លៃ​១២​លាន​ផោន​​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​សម្រាប់​ប្រកួត​ដំបូង​ឲ្យ​ក្រុម​ថ្មី។ កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​ជួយ​លេង​ច្រើន​​ទាំង​តំបន់​កណ្ដាល​និង​ខាង​លើ។ ការ​ឈ្នះ​នេះ​បាន​ជួយ Everton ឈរ​នៅ​លេខ​៦​ក្នុង​តារាង​ពិន្ទុ៕ ​

ការ​លេង​របស់ James ប្រកួត​ដំបូង

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម