​ឃើញ​ឈ្លោះ​ជាមួយ​ចិន អាមេរិក​ចង់​ផ្ដល់​យន្តហោះ​ប្រភេទ​ថ្មី​មួយ​ឲ្យ​ឥណ្ឌា​

  • 2020-09-14 07:26:35
  • ចំនួនមតិ 100 | ចំនួនចែករំលែក 518

ចន្លោះមិនឃើញ

​​​អាមេរិក​​ចង់​​ផ្តល់​យន្តហោះ​ចម្បាំង​​ប្រភេទ​ថ្មី​មួយ ឲ្យ​ឥណ្ឌា​ក្រោយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​​មាន​ភាព​តានតឹង​​ព្រំដែន​ជាមួយ​ចិន​​​។​​​​​​

​​​យន្តហោះ​ថ្មី​នេះ​ឈ្មោះ F-15EX ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​​បូ​អ៊ីង ជា​យន្តហោះ​ដែល​កែ​អោយ​ទំនើប​ជាមួយ​នឹង​បច្ចេកវិទ្យា​ជំនាន់​ថ្មី​អាច​ប្រើ​បាន​គ្រប់​​ស្ថានការណ៍​ ងាយ​បត់​ងាយ​ក្រឡាប់ ធន់​ និង​បង្កើនល្បឿន​បាន​លឿន​។​​

​​​កងទ័ពអាកាស​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ពួកគេ​​បាន​ចុះ​កុងត្រា​ទិញ​វាពី​​ក្រុមហ៊ុន​បូ​អ៊ីង​ចំនួន​៨​គ្រឿង​រួចហើយ​ក្នុង​តំលៃ​ជិត​១,២​ពាន់​លាន​ដុល្លារ​ ហើយ​​អាច​បញ្ជា​ទិញ​​ជាង​១០០៕ ​

ប្រភព៖ Indiatimes   ប្រែសម្រួល៖ សៀនហួរ