ខ្លាំងមែន! ស្ដ្រីខ្មែរទី០១ បញ្ជប់ការសិក្សានៅសាលាបណ្ឌិតសភាយោធា West Point

  • 2020-09-15 06:55:32
  • ចំនួនមតិ 7 | ចំនួនចែករំលែក 65

ចន្លោះមិនឃើញ

ខ្ញុំស្ទើរតែបោះបង់ចោល ទៅហើយ ក្រោយពេលដែលខ្ញុំ ចូលមន្ទីពេទ្យដោយសារតែដាច់សសៃកំភួនជើង នៅក្នុងអំឡុងពេលហ្វឹកហាត់ ប៉ុន្តែដោយសារតែទង់ជាតិកម្ពុជា ដែលនៅលើស្មារបស់នាងខ្ញុំ បានធ្វើអោយនាងខ្ញុំ ប្រមូលកម្លាំងចិត្តឡើងមកវិញ ត្រូវតែធ្វើអោយបាន ព្រោះក្នុងចំនោមកូនសិស្សអន្តរជាតិ ទាំងអស់ មាននាងខ្ញុំតែម្នាក់ដែលជនជាតិខ្មែរ ជាតំណាងអោយប្រទេសកម្ពុជា។

សម្តីនេះ បង្ហាញបានថា កញ្ញា ជេស៊ីកា មិនមែនត្រឹមតែជា ស្ត្រីខ្មែរទី១ ដែលបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិច ប៉ុននោះទេ ប៉ុន្តែកញ្ញា បានបង្ហាញប្រាប់ ពិភពលោកថា ស្ត្រីខ្មែរ មានការតស៊ូ មានភាពអត់ធ្មត់ មិនបោះបង់ចោល បើទោះបីជាវាលំបាកយ៉ាងណាក៏ដោយ។ នេះជាសម្តីដកស្រង់ នៅក្នុងកិច្ចសម្ភាសន៌របស់កញ្ញា នៅក្នុងវីដេអូ របស់វិទ្យុមិត្តភាពកម្ពុជា-ចិន (Cri CCFR)។

មកស្វែងយល់ពីជីវប្រវត្តិរបស់ កញ្ញា ជេស៊ីកា បន្តិច៖ នាងជាកូនទី២ នៅក្នុងគ្រួសារ ក្នុងចំណោមបងប្អូនប្រុស២នាក់ មានឪពុក ជាមន្ត្រីរាជ្យការសាធារណ និងម្តាយជាអ្នករកស៊ី។ កញ្ញា ជេស៊ីកា បានសម្រេចក្តីស្រមៃរបស់នាង ដោយទទួលបានអាហាររូបករណ៍ នៅសាលាបណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិច ដែលនេះ ក៏ជាក្តីស្រមៃរបស់នាង ដែលចង់បន្តការសិក្សា នៅក្រៅប្រទេស នៅសាលាដែលមានការលំបាកក្នុងការប្រឡងចូល តាំងពីក្មេងផងដែរ។ កញ្ញាបានបញ្ជាក់បន្ថែមថា មូលហេតុដែលកញ្ញាចង់បន្តការសិក្សានៅសាលានេះ ព្រោះថានេះជាសាលាលំដាប់ពិភពលោក និងជាសាលាដែលផ្តល់អាហាររូបករណ៌១០០% ដល់សិស្ស។

គួរបញ្ជាក់ផងដែរថា ការសិក្សា នៅក្នុងសាលាបណ្ឌិតសភាយោធា មានភាពខុសគ្នាពីសាលាយោធាផ្សេងៗ ព្រោះក្រៅអំពីម៉ោងរដ្ឋបាល សាលាបានបន្ថែមជំនាញយោថា និងការដឹកនាំទ័ព ដល់សិស្សានុសិស្ស។ មួយវិញទៀត ចំពោះការប្រឡងចូលសាលា បណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិច គឺតម្រូវអោយមាន ការប្រឡងស្តង់ដាចំណេះដឹងទូទៅ, ការប្រលងភាសាស្តង់ដា TOFEL or IELT, និងទី៣ ការប្រឡងកាយសម្បទា។

បច្ចុប្បន្ន កញ្ញា ជាអ្នកសម្របសម្រួល ការងារអន្តរជាតិរបស់យោធា ក្នុងនាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ។ កញ្ញា បានបញ្ជាក់ដែរថា ការងារដំបូងរបស់គាត់ ក្នុងនាមជា នាយិកាសាលាហ្វឹកហ្វឺនវិស័យ យោធា មានភាពពិបាក ប៉ុន្តែក្រោយមក កញ្ញាត្រូវបានទទួលស្គាល់ ពីសមត្ថភាព និងជំនាញខាងទាហាន ពីពលទាហាន នាយទាហាន ដែលនៅទីនោះ៕

សូមទស្សនាវីដេអូ

ប្រភព៖ Cri CCFR

អត្ថបទ ៖ Art