មុន​ទៅ​ស៊ីហ្គេម​លើក​ដំបូង​​ បាល់ទាត់​នារី​កម្ពុជាទៅ​ហាត់​នៅ​​ក្រៅ​ប្រទេស​មួយ​រយៈ​

  • 2020-09-21 06:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​នារី​កម្ពុជា នឹង​ត្រូវ​ទៅ​ហាត់​នៅ​ចិន​ចំនួន ៣ ខែ​ ដើម្បី​ត្រៀម​ការ​ប្រកួត​​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​​​វៀតណាម​ឆ្នាំ​២០២១ ដែល​គ្រោង​បង្កើត​ឡើង​ចន្លោះ​ពី​​ថ្ងៃ​ទី​២១ វិច្ឆិកា ដល់ ២ ធ្នូ នៅ​ទី​ក្រុង​ហាណូយ។

លោកស្រី ពុធ ធីតា

លោក​ស្រី ពុធ ធីតា ប្រធាន​​គណៈកម្មាធិការ​បាល់ទាត់​នារី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​​ទៅ​ហាត់​នៅ​ចិន​នេះ​​​គឺ​មាន​ចំនួន ២ លើក​​ក្នុង​ចន្លោះ​​ឆ្នាំ​២០២១ ដល់ ២០២៣ ដែល​ក្នុង​ឆ្នាំ​២០២១ មុន​ស៊ីហ្គេម​នៅ​វៀតណាម​ទៅ​ហាត់​មួយ​លើក​មាន​ចំនួន ៣ ខែ​។ ​ក្នុង​ការ​ចេញ​ទៅ​ហាត់​នេះ​គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​ ត្រៀម​ចូល​រួម​ស៊ីហ្គេម​ជា​លើក​ដំបូង​របស់​បាល់ទាត់​​នារី​កម្ពុជា។

​​​​​​​​ប្រធាន​ក្លឹប​បឹងកេត​រូប​នេះ​បន្ថែម​ទៀត​ថា ការ​ទៅ​ហាត់​នេះ​មាន​កីឡាការិនី​ចំនួន ២៥ នាក់ ថ្នាក់​ដឹក​នាំ​ និង​គ្រូ​បង្វឹក​​សរុប ២៩​ រូប។ ក្នុង​ឱកាស​ទទួល​ការ​បណ្ដុះបណ្ដាល​នេះ​គឺ​ខាង​ចិន​​ ជា​អ្នក​រ៉ាប់រង​រាល់​ការ​ចំណាយ​ទាំង​អស់។

​​ការ​ជ្រើស​រើស​ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា​ គឺ​កើត​ឡើង​ក្រោយ​ការ​ប្រកួត​​លីគ​បាល់ទាត់​នារី​ ដែល​គ្រោង​ចាប់​​ផ្ដើម​ដំណើរ​ការ​ប្រកួត​លីគ​ជា​លើក​ដំបូង​​ក្នុង​ឆ្នាំ ២០២០ ចន្លោះ​ពី​ថ្ងៃ​ទី​២៧ ​កញ្ញា ដល់ ២០ ធ្នូ ។ លីគ​បាល់ទាត់​នារី​កម្ពុជា មាន ១០ ក្រុម​ចូល​រួម​ប្រកួត​ប្រជែង​​ ដែល​មាន​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​១​ ជើង​​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​