Rakitic៖ ខ្ញុំ​មិនមែន​ជា​មិត្ត​ជិតស្និទ្ធ​របស់​ Messi នោះ​ទេ

  • 2020-09-22 11:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្រូអាត​កីឡាករ Ivan Rakitic បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មិន​សូវ​ជា​ជិតដិត​ជាមួយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi ឬ​ ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​កីឡាករ Luis Suarez នោះ​ទេ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " បើ​និយាយ​ពី​ខាង​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា ទំនាក់ទំនង​ខ្ញុំ​នឹង​ Messi ឬ Suarez មិន​ដល់​ថ្នាក់​ជិតដិត​នោះ​ទេ។ មិត្ត​ជិត​បំផុត​របស់​ខ្ញុំ​គឺ Andres Iniesta, Stergen, Boetang (ខ្សែ​ប្រយុទ្ធ) និង Junior Firpo កាល​ពី​រដូវ​កាល​មុន " ។

ទោះ​ជា​ទំនាក់ទំនង​មិន​សូវ​ស្និទ្ធ​មែន Rakitic បាន​និយាយ​ថា ខ្លួន​នៅ​តែ​គោរព​កីឡាករ​ទាំង​ពីរ ដោយសារ​តែ​ពួក​គេ​ជា​មិត្ត​រួមក្រុម​ ៦ឆ្នាំ។ អំឡុង​ពេល​បិទ​ប្រទេស​រឿង​កូវីដ ទំនាក់ទំនង​ពួក​គេ​ល្អ​ សឹង​តែ​ជា​អ្នក​ជិតខាង​ទៅ​ហើយ។

Rakitic បាន​មក​ដល់ Barcelona កាល​ពី​ឆ្នាំ២០១៤ ហើយ​កីឡាករ​រូប​នេះ​បាន​ជួយ​ក្លឹប​កាតាឡាន់​ឲ្យ​ឈ្នះ​ពាន​រាប់​ភ្លេច។ នៅ​ឆ្នាំ២០២០​នេះ គេ​បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​ Sevilla ដែល​ជា​ក្លឹប​ចាស់​របស់​គេ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី