​ស្ទើរ​ការពារ Leeds United ​តាម​ទិញ​កីឡាករ Sociedad ​ម្នាក់​តម្លៃ​២៣​លាន​ផោន​

  • 2020-09-23 06:33:47
  • ចំនួនមតិ 2 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ


​ក្រុម Leeds United ​កំពុង​តាម​ទិញ​កីឡាករ​ Diego Llorente ​ពី​ក្រុម Real Sociedad ​ក្នុង​តម្លៃ​ខ្លួន​២៣​លាន​ផោន ​ដើម្បី​មក​ពង្រឹង​ក្រុម​បន្ថែម​ទៀត​។

​ក្រុម​ពណ៌​ស ​ដែល​ទើប​ឡើង​មក​លេង​នៅ Premier League ​វិញ​នា​រដូវ​កាល​នេះ កំពុង​បង្ហាញ​ទម្រង់​លេង​គួរ​ឱ្យ​ចាប់​អារម្មណ៍​មែនទែន។ ជាក់​ស្ដែង ​២​ប្រកួត​កន្លង​មក​នេះ ​ពួក​គេ​ចាញ់​ក្រុម Liverpool ​៤-៣ ​ហើយ​បន្ទាប់​មក​យក​ឈ្នះ​ក្រុម Fulham ​ក្នុង​លទ្ធផល ៤-៣ ​វិញ។ ​តាម​លទ្ធផល​បញ្ជាក់​ថា Leeds ​ប្រយុទ្ធ​ល្អ​ហើយ ​ប៉ុន្តែ​ការពារ​នៅ​ចន្លោះ​ច្រើន ដែល​ធ្វើ​ឱ្យ​ធ្លាយ​គ្រាប់។

​មើល​ឃើញ​ដូច្នេះ​ហើយ​ទើប​បាន​ជា​លោក ​Marcelo Bielsa ​កំពុង​ស្វែង​រក​ខ្សែ​ការពារ​មក​បន្ថែម។ ​ប្រភព​បាន​បញ្ជាក់​ទៀត​ថា​បច្ចុប្បន្ន​ក្រុម​មាន​ប្រវត្តិ​ខ្លាំង​នៅ​អង់គ្លេស​នេះ ​ទាក់ទង​យក​ Diego Llorente ​ពី​ក្រុម Real Sociedad ​ក្នុង​តម្លៃ​ខ្លួន​២៣​លាន​ផោន។ ​ការ​ចរចា​នេះ ​សង្ឃឹម​ថា​នឹង​បាន​សម្រេច​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​នៅ​ខែ​ក្រោយ​នេះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ