កៃ ​រក​បាន Hat-trick ​ឱ្យ Chelsea ​ជា​លើក​ដំបូង ជួយ​ក្រុម​ឈ្នះ ៦-០

  • 2020-09-24 01:15:03
  • ចំនួនមតិ 8 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ Kai Havertz ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម Chelsea ​យក​ឈ្នះ​លើ​ក្រុម Barnsley ​ក្នុង​លទ្ធផល ៦-០ ​នា​ការ​ប្រកួត Carabao Cup ​នៅ​យប់មិញ​នេះ។​

បន្ទាប់​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Liverpool ​២-០ ​នៅ​លីគ​កំពូល​អង់គ្លេស​មក ​ក្រុម Chelsea ​ចូល​លេង​ពាន​រង្វាន់ Carabao Cup ​នេះ ​ដោយ​បាន​លត់​ក្រុម Barnsley ​មិន​ប្រណី​នោះ​ទេ។ ​៦​គ្រាប់​ដែល​កើត​ឡើង​នៅ​យប់មិញ​នេះ ចេញ​ពី​ជើង​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Kai ​ចំនួន​៣​គ្រាប់​​និង​៣​គ្រាប់​ទៀត​ចេញ​ពី​ជើង​របស់ Abraham ​, Barkley ​និង Giround ​។ ​ដោយ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល Kai ​រក​បាន​៣​គ្រាប់​ឱ្យ​ក្រុម Chelsea ​និង​អាជីព​របស់​គេ។

​លោក Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នេះ​ដែរ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ Kai ។ វា​ជា​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ចង់​បាន​ពី​គាត់​នៅ​យប់​នេះ​។ ​គាត់​គ្មាន Pre-Season ​អ្វី​ទេ ​ចុះ​កុងត្រា​មក​បាន​ប៉ុន្មាន​ថ្ងៃ​ក៏​លេង​តែ​ម្ដង។ ​យប់​នេះ​ជា​លំហាត់​ដ៏​ល្អ​មួយ​សម្រាប់​គាត់”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី