ចាន់ នីកា មុខឆ្នាស តែមិនដែលបានដើរតួរឆ្នាស...ម្ដងនេះជួបហើយ!

  • 2020-09-24 08:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​ពិធី​ការិនី ចាន់ នីកា បាន​ក្លាយ​ជា​តួអង្គ​សម្ដែង​កាច​ឆ្នាសឆ្នើម​ជា​លើក​ដំបូង​ក្នុង​រឿង​ភាគ​មួយ​ដែល​មាន​ចំណង​ជើង​ថា"កូន​ក្រមុំ​ខ្មោច" ដែល​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ នាចុងឆ្នាំ២០២០ នេះ។

ចាន់ នីកា និយាយ​ថា រឿង​នេះ​កំពុង​តែដំណើរការ​ថត​ជិត​ចប់​ហើយ ហើយ​គេ​ក៏​នឹង​ត្រៀម​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។ បន្ទាប់​ពី​ឆ្លងកាត់​ការ​ថត​ឈុត​កាច​ជា​ច្រើន បាន​ធ្វើ​ឲ្យ​កញ្ញាមាន​អារម្មណ៍​ប្លែក ហើយ​ចាប់​ផ្ដើម​ស្រឡាញ់​ការ​សម្ដែង​ជា​តួអង្គ​កាច​បន្ថែម​ទៀត។

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​តារា​សម្ដែង​រូប​ស្រស់​សោភា ចាន់ នីកា មាន​ទីផ្សារ​សិល្បៈ​ច្រើន​គួរសម រាប់ទាំងពីការ​ធ្វើ​​ជា​ពិធី​ការិនី សម្ដែង​ក្នុង​រឿង​ភាគ និង​រឿង​អប់រំ​ខ្លី​ជា​ច្រើន​ទៀត។ ជាក់​ស្ដែង​នៅ​ក្នុង​ឆ្នាំ​២០២០ នេះ នាង​ថត​រឿង​ខ្លី​ៗបាន​មួយ​ចំនួន និង​រឿង​ភាគ​"កូនក្រមុំខ្មោច"ដែល​នាង​ចាប់អារម្មណ៍​ជាង​គេ​នេះ​មួយទៀត។

ចាន់ នីកា បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាម​រយៈ​អាជីព​សម្ដែង និង​ធ្វើ​ជា​ពិធី​ការិនី​ម្នាក់​នៅ​ទូរទស្សន៍​អន​ឡាញ​ហ្វ្រេស​ញូស តាំង​ពី​ឆ្នាំ​២០១៨។ ក្នុង​ចំណោម​រឿង​ភាគ​សរុប​ចំនួន​១៦ រឿង ដែល​នាង​បាន​ថត​ចាប់​តាំង​ពី​ចូល​សិល្បៈ​មក គឺ​មាន​តែ​រឿង"កូន​ក្រមុំ​ខ្មោច" នេះ​មួយ​គត់​ដែល​នាង​ពេញ​ចិត្ដ​ខ្លាំងជាង​គេ ព្រោះ​នាងបាន​ដើរ​ជា​តួអង្គកាច​ឆ្នាសឆ្នើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម