រដ្ឋាភិបាលថៃដាក់ពាក្យប្ដឹង Facebook

  • 2020-09-24 09:12:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​លោក Puttipong Punnakan ​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​ឌីជីថល​ថៃ បាន​ដាក់​ពាក្យ​បណ្ដឹង​​​ចំពោះ​ Facebook និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជា​ច្រើន​​ទៀត ដែល​​​មិនបាន​អនុវត្តន៍​​តាម​​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ថៃ។

គួរ​ដឹង​ថា​កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា រដ្ឋាភិបាល​ថៃ​បាន​ទុក​ពេល​ឲ្យ Facebook ប្រមាណ​ពីរ​សប្ដាហ៍​ក្នុង​ការ​អនុលោម​ទៅ​តាម​​បទ​បញ្ជា​ដែល​គម្រាម​បិទ​ Facebook ឬ​ពិន័យ Facebook ប្រមាណ ៦ ៣០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ក្រោម​ច្បាប់​ឧក្រិដ្ឋ​កុំព្យូទ័រ​របស់​ថៃ ​ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ ២០១៦។

​​​លោក Puttipong បាន​និយាយ​ថា ៖ "ពួក​គេ​ទទួល​បាន​លិខិត​ព្រមាន​រួច​ហើយ ប៉ុន្តែ​មិន​បាន​អនុវត្តន៍​ឲ្យ​បាន​ពេញ​ទី​តាម​សំណើ​របស់​យើង​នោះ​ទេ។ សម្រាប់​ Facebook គឺ​មាន​ URL ចំនួន ៦៦១ ដែល​យើង​បាន​ស្នើ​សុំ​ឲ្យ​លុប ប៉ុន្តែ​មាន​ត្រឹម​ ២២៥​ប៉ុណ្ណោះ​ដែល​បាន​លុប​ចេញ៕”

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ សុខហេង