នេះជាមូលហេតុ Son លេងតែតង់ទី១ យប់មិញ

  • 2020-09-28 04:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​ប្រយុទ្ធ​ Son Heung-Min ​លេង​បាន​តែ​៤៥​នាទី​ដំបូង​ប៉ុណ្ណោះ ​ដោយ​តង់​ទី​២​ត្រូវ​ប្ដូរ​ចេញ ក្រោយ​ពី​មាន​បញ្ហា​របួស​សរសៃ​ពួរ​។

​រំលឹក​ថា​ក្រុម Spurs ​នៅ​យប់មិញ​នេះ លេង​បាន​ត្រឹម​ស្មើ​ក្រុម Newcastle United ​ក្នុង​លទ្ធផល ​១-១ ​ប៉ុណ្ណោះ ​ខណៈ​ដែល​ក្រុម​របស់​លោក Jose Mourinho ​ត្រូវ​បាត់​បង់​ខ្សែ​ប្រយុទ្ធ​ស្នូល​ម្នាក់​ថែម​ទៀត។ Son ​បាន​រង​របួស ​និង​ត្រូវ​ប្ដូរ​ចេញ​ភ្លាម​ៗ​នៅ​តង់​ទី​២ ដែល​ធ្វើ​ឱ្យ​ក្រុម Spurs ​បាត់​បង់​កម្លាំង​ប្រយុទ្ធ​ម្នាក់​យ៉ាង​សំខាន់។ ​

របួស​សរសៃ​ពួរ​នោះ​ដែរ ត្រូវ​អ្នក​ចាត់ការ Jose ​អះអាង​ថា​អាច​សម្រាក​ជា​ច្រើន​សប្ដាហ៍​ផង​ដែរ។ ​នេះ​ជា​កង្វល់​ធំ​មួយ​សម្រាប់​ក្រុម Spurs ​ព្រោះ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Gareth Bale ​ក៏​របួស​ដែរ ​ត្រូវ​ការ​ពេល​ច្រើន​សប្ដាហ៍​ទៀត ទម្រាំ​អាច​ចូល​ជួយ​ក្រុម​បាន៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម