សត្វប្រវឹកជិត៤០០ក្បាល ត្រូវបានលែងឱ្យមានសេរីភាពឡើងវិញ

  • 2020-09-28 04:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“សត្វប្រវឹក”ជិត៤០០ក្បាល ត្រូវបានលែងឱ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក ស្រុកបន្ទាយស្រី ហើយការលែងសត្វប្រវឹកដែលត្រូវបានរឹបអូស និងសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់ ដោយមានការចូលរួមពីលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងលោក ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុកការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនគរបាល និងតំណាងសហគមន៍បឹងឈូកជាច្រើនរូបទៀត។

ដោយហេតុតែបឹងឈូកមានតំបន់ព្រៃក្បាលជប់លិចទឹក ដែលតែងតែមានសត្វស្លាបចុះនិងរស់នៅជាប្រចាំ ហើយសហគមន៍នៅទីនេះមានការគ្រប់គ្រងល្អនិងប្តេជ្ញាខ្ពស់លើការងារអភិរក្សជីវៈចម្រុះ តំបន់នេះមានលក្ខណៈសម្បត្តិសមស្របសម្រាប់ការលែងសត្វប្រវឹកទាំងអស់នេះ ហើយអាចនឹងបង្កើតភាពទាក់ទាញខាងផ្នែកទេសចរណ៍សម្រាប់អ្នកស្រលាញ់សត្វស្លាបនាពេលអនាគតផងដែរ ប្រសិនបើសត្វស្លាបទាំងនេះចាប់យកបឹងឈូកជាទីជម្រក។

ប្រភព៖ អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់

អត្ថបទពេញនិយម