ខែថ្មី សំណាងមានទៀតហើយសម្រាប់អតិថិជនស្រាបៀរអង្គរ ពីកម្មវិធី ជល់ម៉ោ ឈ្នះម៉ោ!

  • 2020-09-29 07:34:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនបាច់និយាយទេ អ្នកឈ្នះច្រើនមែនទែន! គិតមកត្រឹមថ្ងៃនេះក្រុមហ៊ុនស្រាបៀរ អង្គរ បានប្រគល់រង្វាន់ជូនដល់អតិថិជនដែលមានសំណាងទាំងអស់ពីកម្មវិធីជល់ម៉ោ ឈ្នះម៉ោ សរុបចំនូន 191 រូប នៅទូទាំងប្រទេសមានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។

ចូលមកដល់ខែកញ្ញានេះ សំណាងមានទៀតហើយសម្រាប់អតិថិជនស្រាបៀរអង្គរ ពីកម្មវិធី ជល់ម៉ោ ឈ្នះម៉ោ! សូមអបអរអតិថិជនដែលមានសំណាងឈ្នះទូរស័ព្ទ 85 iPhone 11 Pro Max មានចំនូន រូបនិងឈ្នះទឹកប្រាក់សុទ្ធ 1,000,000 រៀលមានចំនូន 9 រូប ដែលជាអ្នករស់នៅតាមខេត្តទូទាំងប្រទេសកម្ពុជា។

លោក សោម ច័ន្ទណារ៉ាត ដែលជាប្រធានម៉ាកផលិតផលរបស់ស្រាបៀរ អង្គរ បាន មានប្រសាសន៍ថា “ ស្រាបៀរ អង្គរ ចង់ញុំាងឲ្យបរិយាកាស ឲ្យកាន់តែរីករាយ ដោយផ្តល់ជូននូវគុណភាពស្រាបៀរ ដែលឈ្នះមេដាយមាស ពី Monde Selection ឆ្នាំ ២០២០ និងឱកាសឈ្នះរង្វាន់ជាច្រើនសន្វឹកសន្វាប់នៅក្នុងក្រវិលកំប៉ុង ក្នុងកម្មវិធី ”ជល់ម៉ោ ឈ្នះម៉ោ” របស់ស្រាបៀរអង្គរ។

គ្រប់ៗគ្នាអាចមានឱកាសឈ្នះរង្វាន់ពីស្រាបៀរអង្គរ ព្រោះរថយន្តទំនើប BMW 730 Li Pure Excellence និងរង្វាន់ជាច្រើនកំពុងរង់ចាំលោកអ្នកនៅក្នុងកម្មវិធីជល់ម៉ោ ឈ្នះម៉ោ ពីស្រាបៀរ អង្គរ។ ពេលលោកអ្នកគាស់ ក្រវិលកំប៉ុង ស្រាបៀរ អង្គរ សូមពិនិត្យ មើលរង្វាន់ រួមមានរថយន្តទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាសសុទ្ធ 1 គីឡូក្រាម ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និងរង្វាន់ស្រាបៀរ អង្គរ ជាច្រើន កំប៉ុងក្នុងមួយកេស។ កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០៕

ពិសាគ្រឿងស្រវឹង សូមកុំបើកបរ

អត្ថបទពេញនិយម