ទើប​តែ​លេង​បាន ៣ប្រកួត ភ្នាក់ងារ​ Van de Beek មិន​សប្បាយ​ចិត្ត​នឹង Man Utd បាត់

  • 2020-09-30 13:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​របស់​ខ្សែ​បម្រើ​ហុល្លង់ Donny Van de Beek លោក Sjaak Swart បាន​ប្រាប់​សារព័ត៌មាន​ហុល្លង់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មិន​ចូលចិត្ត​ទេ ពេល​ឃើញ​កីឡាករ​ខ្លួន​អង្គុយ​លើ​កៅអី​បម្រុង។

លោក​បាន​និយាយ​ថា៖ " កីឡាករ​ដូរ​ចូល? ខ្ញុំ​មិន​ចូលចិត្ត​តែ​ម្ដង។ ខ្ញុំ​មិន​អាច​ទប់​អារម្មណ៍​បាន​ទេ ពេល​ដូរ​ចូល​ ហើយ ៤នាទី​ទៀត​ ប្រកួត​ចប់ " ។

លោក​បាន​បន្ត​ថា៖ " អា​ពេល​ប្រកួត​ប៉ះ Brighton កីឡាករ​ខ្ញុំ​លេង​ល្អ​ណាស់ ហើយ​គួរ​តែ​ធ្វើ​បាន​ល្អ​ជាង​នេះ បើ​បាន​លេង​ច្រើន​នាទី។ សូម្បី​តែ​បាល់​ប៉េណាល់ទី ដែល​ជា​គ្រាប់​បាល់​ឈ្នះ​ក៏​ចេញ​ពី​ជើង​គេ​ដែរ " ។

Van de Beek ត្រូវ​បាន​លោក Ole Gunnar Solskjaer ដាក់​ឲ្យ​លេង​ជម្រើស​ដំបូង​តែ ១ប្រកួត​ទេ ចំណោម​ ៣ប្រកួត​ដែល​គេ​បាន​លេង​នា​ពេល​កន្លង​មក៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម