ប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ ចេញដោយកម្ពុជា អាចយកទៅប្រើប្រាស់បាន៩៩ប្រទេស
- ពុធ, 7 តុលា 2020 03:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ ចេញដោយកម្ពុជា អាចយកទៅប្រើប្រាស់បាន៩៩ប្រទេស
ចន្លោះមិនឃើញ
បណ្ណអនុញ្ញាតបើកបរអន្តរជាតិ (International Driving Permit) ដែលទើបតែប្រកាសជាផ្លូវការទាំងអស់គ្នា ។
បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជានេះ ជាកូនសៀវភៅដែលមានទំហំ ១៤៨x១០៥មីលីម៉ែត្រ មានសុភាពរយៈពេល ១ឆ្នាំ។ បណ្ណអនុញ្ញាតបើកបរអន្តរជាតិ (International Driving Permit) ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា អាចយកទៅប្រើប្រាស់ និងមានការទទួលស្គាល់នៅក្នុងបណ្តាប្រទេសហត្ថលេខីនៃអនុញ្ញាស្តីពីចរាចរណ៍ផ្លូវគោក (៩៩ប្រទេស) ទីក្រុងសឺណែវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។
ចំពោះកម្រៃសេវា ២៥០ ០០០៛ ហើយទីតាំងផ្តល់សេវា នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមណ្ឌលផ្តល់សេវាសាធារណៈ (ផ្សារទំនើប ជីប ម៉ុង ណូរូ ម៉ន ជាន់ទី៣)
ឯកសារភ្ជាប់៖
១. ឯកសារចម្លងបណ្ណបើកបរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា
២. ឯកសារចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន(ចំពោះជនបរទេស)
៣. រូបថត៤x៦ ផ្ទៃពណ៌ស (៣សន្លឹក)
៤. ឯកសារចម្លងកិច្ចសន្យាជួលផ្ទះដែលទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច និងលិខិតបញ្ជាក់អសយដ្ឋានបច្ចុប្បន្នចេញដោយមេឃុំ ឬចៅសង្កាត់។