គិតត្រឹមថ្ងៃនេះ! ចំនួនអ្នកជំងឺកូវីដ១៩ កើនដល់ ២៨១នាក់ នៅទូទាំងប្រទេសកម្ពុជា

  • 2020-10-08 03:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួនអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានចំនួនសរុប ២៨១នាក់ ដែលក្នុងនោះ អ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យមានចំនួន ៥នាក់។

គិតត្រឹមថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧ព្រឹកនេះ ចំនួនអ្នកជំងឺកូវីដ១៩ សរុបមានចំនួន ២៨១នាក់ ដែលព្យាបាលជាសះស្បើយមានចំនួន ២៧៦នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ ៥នាក់។

អ្នកដែលកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យរដ្ឋ ចំនួន៥នាក់ មានដូចខាងក្រោម ៖

  • ស្រ្តីជនជាតិឥណ្ឌា និងបុរសជនជាតិឥណ្ឌូនេស៊ី (មន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត ភ្នំពេញ)
  • បុរសជនជាតិហុងគ្រី និងបុរសជនជាតិបារាំង (មន្ទីពេទ្យបង្អែកខេត្តសៀមរាប)
  • ស្រ្តីជនជាតិខ្មែរ សហរដ្ឋអាមេរិក (មន្ទីពេទ្យបង្អែកខេត្តបាត់ដំបង)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ ក្រសួងសុខាភិបាល   អត្ថបទ៖​ Art