ក្រសួងសាធារណការ ចេញសេចក្តីណែនាំ ៩ចំណុច ដើម្បីចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយ

  • 2020-10-13 13:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្នុងតំបន់សម្ពាធទាប បាននិងកំពុងបន្ត ទទួលរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអាចនឹងវិវត្តប្រែប្រួលជាបន្តបន្ទាប់ថែមទៀត។ ការប្រែប្រួលអាកាសធាតុនេះ បានបង្កឱ្យមានភ្លៀងបន្តធ្លាក់ជាច្រើនថ្ងៃស្ទើរគ្រប់ទីកន្លែងក្នុងកម្រិតពីមធ្យម ទៅច្រើន និងធ្វើឱ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខាងជើង ស្ថិតក្នុងភូមិសាស្រ្តជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ និងតំបន់មួយចំនួនទៀត បន្តទទួលរងនូវជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់ ខូចខាតដល់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កការលំបាកដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ដើម្បីចូលរួមសហការឆ្លើយតបនឹងបញ្ហានៃការកើនឡើងជំនន់ទឹកភ្លៀង កំពុងកើតឡើង ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំដល់ក្រុមការងារ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួង អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋាន បច្ចេកទេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនគ្រប់រាជធានី -ខេត្ត ដូចខាងក្រោម៖

១- ត្រូវចូលរួមផ្សព្វផ្សាយសភាពការណ៍អំពីគ្រោះអាសន្ននានា និងប្រមូលព័ត៌មានឱ្យបានគ្រប់ ជ្រុងជ្រោយពីខ្សែបណ្ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

២- ត្រូវចូលរួមសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការធ្វើ ប្រតិបត្តិការឆ្លើយតបទៅនឹងគ្រោះអាសន្ន និងការស្តារឡើងវិញក្រោយគ្រោះទឹកជំនន់។

៣- ក្នុងករណីមានការកាត់ផ្តាច់ផ្លូវ -ស្ពាន(ការផ្តាច់ចរាចរណ៍) សូមចាត់កម្លាំង ជាបន្ទាន់ចុះជួសជុល និងតភ្ជាប់ផ្លូវស្ពានដើម្បីធានាឱ្យមាននិរន្តរភាពចរាចរណ៍ និងសូមលើកសំណើសុំគោលការណ៍ ធានាចំណាយមកក្រសួងឱ្យបានឆាប់រហ័សបំផុត។

៤- សូមមេត្តាចាត់កម្លាំងតម្លើងស្លាកសញ្ញាចរាចរណ៍ និងស្លាកសញ្ញាសុវត្ថិភាពនៅតាមទីតាំង ដែលកំពុង និងងាយរងគ្រោះដោយទឹកជំនន់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ អ្នកដំណើរ។ ជាយថាហេតុ You sent

៥- សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធ ដើម្បីទប់ទល់ គ្រោះទឹកជំនន់ និងទប់ស្កាត់មធ្យោបាយដឹកជញ្ជូនធន់ធ្ងន់ដែលឆ្លងកាត់ទីតាំងកំពុងរងគ្រោះ ដោយទឹកជំនន់ និងត្រូវផ្សព្វផ្សាយផ្តល់ព័ត៌មានផ្លូវការជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និង ក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ។

៦- ត្រូវសហការប្រើប្រាស់មធ្យោបាយ និងសម្ភារបរិក្ខាររបស់អង្គភាពសាមី ដើម្បីត្រៀមចូលរួម ធ្វើអន្តរាគមន៍ រុករក និងសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់

៧- ត្រូវចូលរួមស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។ -ស្ពាន ដែលកំពុងទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង និងស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

៨- ត្រូវចូលរួមកៀរគរជំនួយផ្នែកមធ្យោបាយ សម្ភារបរិក្ខារ ធនធានមនុស្ស និងហិរញ្ញវត្ថុ ពីដៃគូ អភិវឌ្ឍន៍នានា អង្គការជាតិនិងអន្តរជាតិដែលមានកិច្ចសហការជាមួយក្រសួងសាធារណការ និង ដឹកជញ្ជូន ដើម្បីឆ្លើយតប និងដោះស្រាយករណីបន្ទាន់ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

៩- ត្រូវធ្វើរបាយការណ៍ និងរាយការណ៍អំពីសភាពការណ៍ជាប្រចាំមកក្រសួង ដើម្បីចាត់វិធានការ បន្ទាន់។

សូមមើលសេចក្តីណែនាំដូចខាងក្រោមនេះ ៖

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន