ក្រុមហ៊ុន Smart Axiata បង្កើតមូលនិធិគ្រោះទឹកជំនន់សម្រាប់អតិថិជនរបស់ខ្លួន ដើម្បីជួយដល់ពលរដ្ឋរងគ្រោះ

  • 2020-10-16 04:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបានប្រកាសនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០ នេះថា ក្រុមហ៊ុនហ្នឹងបង្កើតមូលនិធិជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។ ដើម្បីផ្ដល់ឱកាសដល់អតិថិជនរបស់ខ្លួនអាចចូលរួមបរិច្ចាគថវិកា ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងទទួលរងការបំផ្លិចបំផ្លាញពីគ្រោះទឹកជំនន់ នៅទូទាំងប្រទេសនាពេលថ្មីៗនេះ។

លោកអ្នកគ្រាន់តែចុច * 2020* 50# ក្នុងការបរិច្ចាកលុយ ៥០ សេន រួចចុចបញ្ចូនជាការស្រេច។ អតិថិជនរបស់ Smart អាចបរិច្ចាគចាប់ពី 50 សេន ឬបរិច្ចាគ ១ ដុល្លារ ដោយចុចគ្រាន់តែចុច * 2020*100 # រួចចុចបញ្ចូន។

ចំពោះជំនួយបរិច្ចាគទាំងអស់ ដែលនឹងទទួលបានពីអតិថិជន ក្រុមហ៊ុន Smart នឹងចូលរួមបរិច្ចាគថវិកាស្មើចំនួនប៉ុណ្ណោះផងដែររហូតដល់ចំនួនទឹកប្រាក់ 20ម៉ឺន ដុល្លារ។ ថវិកាបរិច្ចាគទាំងនោះ នឹងត្រូវចែកចាយជាសម្ភារចាំបាច់ដល់ជនរងគ្រោះតាមរយៈអជ្ញាធរខេត្ត នៅតាមបណ្ដាខេត្តដែលរងគ្រោះខ្លាំងជាងគេបំផុត។

យ៉ាងហោចណាស់មនុស្សចំនួន ១៦ នាក់ បានបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅកម្ពុជា ចាប់តាំងពីដើមខែតុលា ដែលបណ្តាលមកពីព្យុះត្រូពិច ដែលបានបោកបក់ជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ដោយប្រទេសកម្ពុជាកំពុងប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិនេះ ក្រុមហ៊ុន Smart នឹងបន្តផ្តល់ជំនួយទៅកាន់ទីកន្លែងដែលទទួលរងទុក្ខខ្លាំងជាងគេបំផុត។ ការផ្តល់ឱកាសដល់អតិថិជនរបស់យើង ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្នបែបនេះនឹងបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់ប្រទេសកម្ពុជាជារួម។ យើងជឿជាក់យ៉ាងមុតមាំក្នុងការប្រើប្រាស់ស្មារតីសហគមន៍ និងចិត្តសប្បុរសធម៌របស់អតិថិជនរបស់យើង ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ អ្នកដែលត្រូវការបំផុតនៅគ្រាលំបាកនេះ។»

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Smart Axiata បានប្រកាសអំពីការបង្កើត មូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ១៩ ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុ ទៅកាន់ដំណោះស្រាយផ្សេងៗដែលអាចជួយដោះស្រាយតម្រូវការបន្ទាន់បំផុតរបស់កម្ពុជាក្នុងកំឡុងពេលមានវិបត្តិជាសកលនេះ។

កំណើននៃកម្រិតទឹក គឺជាបាតុភូតធម្មជាតិប្រចាំឆ្នាំមួយនៅក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃកសិករ និងអ្នកនេសាទរបស់ប្រទេសពឹងផ្អែកលើ ទឹកលំនាច និងលំហូររបស់ទឹកបឹង និងទឹកទន្លេ។ ប៉ុន្តែនៅឆ្នាំនេះ ការកើនឡើងនៃកម្រិតទឹកទទួលរងសម្ពាធធ្ងន់ធ្ងរ ដោយសារភ្លៀងមូសុង ដែលបង្កឱ្យមានការខូចខាតនៅទូទាំងប្រទេស។

ដោយមានរាជរដ្ឋាភិបាល និងទីភ្នាក់ងារសង្គ្រោះបន្ទាន់ចូលរួមប្រមូលធនធាន ដើម្បីទប់ទល់នឹងផលប៉ះពាល់ដោយសារទឹកជំនន់នេះ ឥទ្ធិពលរួមផ្សំពីការបរិច្ចាគជាលក្ខណៈបុគ្គលតាមលទ្ធភាព ពីអតិថិជនចំនួន ៨ លាននាក់របស់ ក្រុមហ៊ុន Smart នឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់កិច្ចខិតខំនេះ ដើម្បីនាំយកជំនួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងទុក្ខនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគ្រោះមហន្តរាយធម្មជាតិនេះ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពី ក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ SmartForCambodia ឬចូលទៅកាន់គេហទំព័រ smart

អត្ថបទថ្មី