Klopp ​ថា Mane ​និង Thiago ​ជា​ពី​កូវីដ​១៩​វិញ ​លេង​កាន់​តែ​ល្អ​លើស​មុន​ទៀត​

  • 2020-10-17 02:40:51
  • ចំនួនមតិ 5 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


​លោក Jurgen Klopp ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Sadio Mane ​និង​ខ្សែ​បម្រើ Thiago Alcantara ​បាន​ជា​សះស្បើយ​១០០​%​ពី​មេរោគ​កូវីដ​១៩​ហើយ ​និង​អាច​ចូល​លេង​បាន​នៅ​ល្ងាច​នេះ។

​ក្រុម Liverpool ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Everton ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ ​នេះ​ជា​ការ​ប្រកួត​តានតឹង​សម្រាប់​ក្រុម Liverpool ​មិន​ខាន ព្រោះ​បច្ចុប្បន្ន​នេះ Everton កំពុង​ឡើង​ជើង​ខ្លាំង​មែនទែន ​ស្រប​ពេល​ក្រុម​ហង្ស​ក្រហម​ទៀត ​ទើប​ចាញ់​ក្រុម Aston Villa ៧-២ ​កាល​ពី​ពេល​កន្លង​ទៅ។

​យ៉ាងណាមិញ​សម្រាប់​ការ​ប្រកួត​នៅ​ល្ងាច​នេះ​លោក Klopp ​បញ្ជាក់​ថា​ក្រុម​របស់​លោក​ពេញ​ជើង​វិញ​ហើយ។ Mane ​និង Thiago ​បាន​ត្រលប់​មក​ជួយ​ក្រុម​បាន​ជា​ធម្មតា ​ស្រប​ពេល​ការ​មក​វិញ​នេះ​ទៀត​សោត ​លោក​មើល​ឃើញ​ថា​កីឡាករ​ទាំង​ពីរ​រូប​នេះ ​លេង​ឡើង​ជើង​ជាង​មុន​ទៅ​ទៀត៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ