កម្មវិធីត្រូវចូលរួមទាំងអស់ត្រូវរំសាយចោល ក្រោយមានរឿងកើតឡើងចំពោះ Irene
- 2020-10-23 02:12:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីត្រូវចូលរួមទាំងអស់ត្រូវរំសាយចោល ក្រោយមានរឿងកើតឡើងចំពោះ Irene
ចន្លោះមិនឃើញ
រឿងរ៉ាវមួយទៀតហើយបានផ្ទុះឡើង ទាក់ទងនឹងអ្វីដែលបានកើតឡើងចំពោះ Irene (មេក្រុម Red Velvet)។
រឿងហេតុនេះបានផ្ទុះឡើង ពេលអ្នករៀបចំច្នៃម៉ូដម្នាក់ (Stylist) បានបង្ហោះ Post មួយដោយអះអាងថា Irene បញ្ចេញអាកប្បកិរិយាមិនល្អដាក់ខ្លួន ពេលធ្វើការជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះអ្នករួមការងារផ្សេងទៀតថែមទាំងចេញមុខគាំទ្រ Post នោះទៀត រហូតទាំងផលិតកម្ម SM និង សាមីខ្លួនគឺ Irene ផ្ទាល់ចេញមុខទទួលស្គាល់មែន។ អ្នកប្រើបណ្ដាញអ៊ីនធើណិតមួយចំនួនក៏ព្យាយាមស្វែងរកការពិតបន្ថែមជុំវិញករណីដែលនាំឲ្យផ្ទុះរឿងបែបនេះដែរ។
ប៉ុន្តែអ្វីដែលសំខាន់ ទោះបីមានអ្នកនិយាយថាចរិតរបស់ Irene មិនសមរម្យ ក៏នៅមានមានបុគ្គលិក SM ជាច្រើនទៀតបដិសេធនូវការលើកឡើងនេះ ព្រមទាំងទាំងបង្ហាញឲ្យដឹងថាចរិតរបស់ Irene មិនអាក្រក់ដូចដែលបានបង្ហោះនោះទេ។
រឿងនេះហាក់ដូចជាមានបញ្ហាវែងឆ្ងាយ ជាហេតុរាល់កម្មវិធីដែល Red Velvet ត្រូវបង្ហាញខ្លួនត្រូវលុបចោល។ ក្នុងនោះមានដូចជា Fanmeeting ក៏ដូចជាកម្មវិធី 2020 Korean Culture Festival ជាដើម។
ជាក់ស្ដែងចំពោះករណីនេះដដែល ខាងផលិតកម្ម SM ក៏បានប្រាប់ដែរថា Irene បានទៅជួបជាមួយ Stylist ម្នាក់នោះ ដើម្បីសូមទោសដោយផ្ទាល់នូវអ្វីដែលបានធ្វើទាំងអចេតនា ហើយផលិតកម្មក៏សុំទោសដល់អ្នកគាំទ្រទាំងអស់ដែរ។
សម្រាប់ Irene ក៏បានបង្ហោះប្រាប់គ្រប់គ្នាដែរថា ខ្លួនបានសុំទោសដោយផ្ទាល់ចំពោះការដែលប្រើចរិតមិនសូវល្អដាក់ Stylist ម្នាក់នោះ ដោយប្រើសម្ដី និងសកម្មភាពផ្សេងៗ។ នាងពិតជាមានការសោកស្ដាយ អ្វីដែលបានកើតឡើង ក៏ដូចជាមានការខ្មាសអៀន ដោយសារភាពមិនសូវចាស់ទុំរបស់ខ្លួន។ នាងពិតជាសុំទោស និងទទួលស្គាល់ម្ដងហើយម្ដងទៀតថាក្រុមការងារទាំងអស់របស់នាងមានសារសំខាន់យ៉ាងណា៕