គយគន់សម្រស់​ឆ្នេរ​ខ្សាច់​សក្បុស​​រាប់​ពាន់​ម៉ែត្រ ស្អាតជាងគេ​បំផុត​ក្នុងចំណោម​ឆ្នេរ​នៅ​កោះរ៉ុង!

  • 2020-10-23 07:35:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នេរសុខសាន្ត ឬឆ្នេរ Long Beach គឺជាផ្នែកមួយនៃឧទ្យាន្តសមុទ្រកោះរ៉ុង ក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។ មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីក្រុងព្រះសីហនុ យើងចំណាយពេលត្រឹមតែជាង ១ម៉ោងប៉ុណ្ណោះ នឹងមកដល់ឆ្នេរខ្សាច់ដែលវែងជាងគេបង្អស់ ក្នុងចំណោមប្រជុំឆ្នេរប្រមាណ ៣០ នៃកោះរ៉ុងទាំងមូល។

ឆ្នេរខ្សាច់ដ៏សម៉ត់ខៃប្រវែងជិត ៦០០០ម៉ែត្រ គឺជាចំណុចដែលលេចធ្លោបំផុតនៃឆ្នេរសុខសាន្ត។ ជំនោរសមុទ្រដ៏បរិសុទ្ធ លាយឡំជាមួយនឹងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ធ្វើឲ្យសោភ័ណ្ឌភាពនៅទីនេះ ស្រស់ស្អាតគ្រប់រដូវកាល ជាពិសេសចាប់ពីខែធ្នូ រហូតដល់ខែមេសា ទឹកសមុទ្រនៅទីនេះនឹងប្រែជាពណ៌ខៀវស្រងាត់ ធ្វើឲ្យបរិយាកាសនៃឆ្នេរសុខសាន្តកាន់តែទាក់ទាញបំផុត។

នៅមិនឆ្ងាយប៉ុន្មានពីឆ្នេរខ្សាច់ដ៏វែងនេះ មានភូមិនេសាទ​តូចមួយ​ដែលត្រូវបានគេឲ្យឈ្មោះថាភូមិសុខសាន្ត។ បច្ចុប្បន្នភូមិនេះ​បានប្រែក្លាយជាទីតាំងទេសចរណ៍ដ៏មានប្រជាប្រិយភាព។

ចង់ដឹងថាឆ្នេរសុខសាន្តស្អាតប៉ុណ្ណោះ ហើយមានចំណុចទាក់ទាញត្រង់ណាទៀត សូមទស្សនា​វីដេអូ​ពី "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕