៩០០​ថ្ងៃ​ហើយ Messi ​ស៊ុត​មិន​ចូល Real ​ទេ ចុះ​យប់​នេះ​នៅ El Clasico ​វិញ​

  • 2020-10-24 05:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Barcelona ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Real Madrid ​ក្នុង​ការ​ប្រកួត El Clasico ​នៅ​ម៉ោង​៩​យប់​នេះ។

​វា​ជា​ជំនួប Clasico ​មួយ​ដែល​នឹង​គ្មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ។ ​ខណៈ​ដែល​ក្រុម​ទាំង​ពីរ​វិញ ​ក៏​មិន​មាន​ទម្រង់​លេង​ល្អ​ឥត​ខ្ចោះ​ណាស់​ណា​ដែរ។ ​ជាក់​ស្ដែង​ក្នុង​ពាន La Liga ​កន្លង​ទៅ Barcelona ​បាន​ចាញ់ Getafe ​១-០ ​ស្រប​ពេល Real Madrid ​វិញ ចាញ់ Cadiz ​១-០ ​ដូច​គ្នា ​មុន​មក​ប៉ះ​គ្នា​លើក​នេះ​ទៀត។

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ទៀត​នោះ Messi ​ប្រធាន​ក្រុម Barcelona ​លេង​ទល់​ក្រុម Real Madrid ​នេះ ​គឺ​ខកខាន​រក​បាន​គ្រាប់​បាល់​ដល់​ទៅ​៩០០​ថ្ងៃ​មក​ហើយ។ ដូច្នេះ​នៅ​រាត្រី​នេះ ​រូបគេ​ទំនង​ជា​ព្យាយាម​ខ្លាំង​មែនទែន​ហើយ ​សម្រាប់​បញ្ចប់​កំណត់ត្រា​មិន​ល្អ​របស់​ខ្លួន​ទល់​ក្រុម Real Madrid ៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ