ISI ​ដង្កោ​សែន​ជ័យ ​បង្ហាញ​ឡាន​ប្រចាំ​ក្លឹប​ថ្មី ​និង​ចុះ​ជួយ​ការងារ​សង្គម​ថែម​ទៀត​

  • 2020-10-24 05:39:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម ISI ​ដង្កោ​សែន​ជ័យ ​ដែល​ជា​ក្រុម​ថ្មី​ចូល​លេង​នៅ​លីគ​ទី​២​របស់​កម្ពុជា​នោះ ​បាន​បង្ហាញ​ឡាន​ដឹក​កីឡាករ​ថ្មី​របស់​ខ្លួន​ហើយ ​និង​ថែម​ទាំង​នាំ​សមាជិក​ក្លឹប​ចុះ​ជួយ​ដល់​ពល​រដ្ឋ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ថែម​ទៀត។

​ក្រុម​ថ្មី ដែល​ពោរពេញ​ដោយ​ទឹក​ចិត្ដ​ខាង​លើ​នេះ ​បាន​ប្រមូល​ថវិការ ​និង​​ចែកអង្ករ​ដល់​ប្រជា​ពល​រដ្ឋ​រងគ្រោះ​ដោយសារទឹកជំនន់ចំនួន១០០គ្រួសារមកពីផ្ទះជួលដំបូលខៀវ Zone 1 ២៥គ្រួសារ, ផ្ទះ​ជួលខាងញ៉ូមីងដា​ zone 2 ៤១គ្រួសារ និងផ្ទះជួលសិនចូវ zone 5&6 ចំនួន៣៤គ្រួសារ។

លោក សៀក សុវណ្ណ

​លោក សៀក សុវណ្ណ អ្នកចាត់ការ​ទូទៅក្លិបបាល់ទាត់​ ISI ​ដង្កោ​សែនជ័យ​បាន​បញ្ជាក់​ថា​កម្មវិធី​ជួយ​ពល​រដ្ឋ​រង​គ្រោះ​នេះ ​គឺ​ដើម្បី​ចូល​រួម​ការងារ​សង្គម​ទាំង​អស់​គ្នា ​ជា​ពិសេស​ជួយ​ដល់​ប្រជាជន​ដែល​កំពុង​ជួប​ទុក្ខ​លំបាក​ដោយសារ​ជំនន់​ទឹក​ភ្លៀង។ ​ដោយ​នេះ​ជា​ទឹក​ចិត្ត​របស់​ក្រុម ​និង​ប្រធាន​ក្លឹប​ផង​ដែរ។

ជាមួយ​គ្នា​នេះ ​ក្លឹប​បាល់ទាត់​ដែល​មាន​ទីតាំង​នៅ​ដង្កោ​ខាង​លើ​នេះ ​ក៏​បាន​បង្ហាញ​ឡាន​ដឹក​កីឡាករ​ថ្មី​មួយ​គ្រឿង​ផង​ដែរ។ ​រថយន្ដនេះមានពណ៌ខៀវ ​រំលេចដោយឡូហ្គោក្លិបពណ៌លឿង និង​ខៀវ​លាយ​ស ព្រម​ទាំង​ពាក្យ​ស្លោក​ក្លិប​។ ​សូម​បញ្ជាក់​ថា ISI ​ដង្កោសែនជ័យបានចូលរួមប្រកួតប្រជែងជើងឯក Cambodian League 2 ជាលើកដំបូងនៅរដូវកាល២០២០នេះ។​ ឆ្លងកាត់ការប្រកួត៣លើកកន្លងមក ក្រុម​ដឹកនាំ​ដោយ​គ្រូបង្គោល​ John Botioba ស្ថិតចំណាត់ថ្នាក់លេខ៤​ មាន៦ពិន្ទុ ក្នុង​ចំណោម​ក្រុម​ប្រកួត​ប្រជែង​ទាំង១០៕

អត្ថបទ៖ វ៉ាន់ សក្ដិ