ជម្រើសអាហារថាមពល ៥ប្រភេទសមស្របសម្រាប់អ្នកស្រលាញ់សុខភាព ហើយអត់ចង់ធាត់
- 2020-11-10 11:00:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសអាហារថាមពល ៥ប្រភេទសមស្របសម្រាប់អ្នកស្រលាញ់សុខភាព ហើយអត់ចង់ធាត់
ចន្លោះមិនឃើញ
អ្នកណាក៏ស្រមៃចង់បានរាងកាយមួយដែលមានសុខភាពល្អ ព្រមទាំងមានរាងស្តង់ដារ មិនឡើងគីឡូ ឬចុះគីឡូដោយចិត្តឯងដែរ។ របបអាហារជារឿងមួយដែលសំខាន់ក្នុងការធ្វើឲ្យរាងកាយយើងមានសុខភាពល្អ មានថាមពលខ្លាំងខ្លា ព្រមទាំងមានរាងស្អាតផងដែរ។
នៅលើទីផ្សារយើងសព្វថ្ងៃមានប្រភេទអាហារជាច្រើនប្រភេទ តាមចំណង់ចំណូលចិត្តរបស់អតិថិជន។ ចំពោះអ្នកដែលស្រលាញ់សុខភាព ហើយចង់រក្សារាង អ្នកគួរយល់ដឹងពីរបបអាហារប្រចាំរបស់អ្នក ដែលអ្នកគួរតែជ្រើសរើសប្រភេទអាហារថាមពលទាំង៥ប្រភេទដូចជា៖
១.បន្លែ៖ អ្នកណាក៏ដឹងថាបន្លែជាប្រភេទអាហារដែលល្អចំពោះសុខភាព ដែលសម្បូរទៅដោយកាកសរសៃ មានជីវជាតិ សារធាតុចិញ្ចឹមច្រើន និងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ពិសេសនោះគឺប្រភេទបន្លែបៃតង។ មិនត្រឹមតែជួយដល់សុខភាព និងការរំលាយអាហារប៉ុណ្ណោះទេ បន្លែស្ទើរតែគ្រប់ប្រភេទសុទ្ធតែមានមុខងារជួយសម្រួលតាមផ្នែកនីមួយៗនៃរាងកាយអ្នក ឲ្យជៀសផុតពីជំងឺកាចសាហាវផ្សេងៗ។
២. ផ្លែឈើ៖ ផ្លែប៉ោម ល្ហុង ប័រ ចេក ទំពាំងបាយជូរ ជាប្រភេទផ្លែឈើដែលគេញ៉ាំជំនួសអាហារពេលល្ងាច ក្នុងការសម្រកទម្ងន់។ នៅក្នុងផ្លែឈើភាគច្រើន មានជាតិសរសៃច្រើន ជួយសម្រួលការបន្ទោរបង់ មានជាតិខ្លាញ់ និងកាឡូរីទាប អ្វីដែលពិសេសនោះ គឺវាអាចធ្វើឲ្យអ្នកឆ្អែតបានយូរផងដែរ។
៣. ប្រភេទសាច់៖ ទោះបីជាអ្នកចង់បានរាងស្អាត អ្នកក៏មិនអាច មិនទទួលទានសាច់សោះដែរ។ អ្នកអាចបរិភោគជាប្រភេទសាច់ត្រី ទ្រូងមាន់ សាច់គោឬសាច់ជ្រូក ដែលមិនមែនជាសាច់ជាប់ខ្លាញ់ ក្នុងបរិមាណសមល្មម ជាមួយនឹងបន្លែជាអាហារពេលថ្ងៃ ដែលអាចទ្រទ្រង់សារពាង្គកាយអ្នក ឲ្យមានកម្លាំងធម្មតា ទោះបីជាអ្នកកំពុងសម្រកទម្ងន់ក៏ដោយ។
៤. គ្រាប់ធញ្ញជាតិ៖ អ្នកប្រហែលជាសង្កេតឃើញគ្រាប់ធញ្ញជាតិ ត្រូវបានគេញ៉ាំជាអាហារពេលព្រឹក ឬពេលល្ងាច ចំពោះអ្នកដែលចង់ស្រកទម្ងន់ និងមិនចង់បង្អត់អាហារខ្លួនឯង។ ពិតណាស់ គ្រាប់ធញ្ញជាតិ មានជាតិខ្លាញ់ និងកាឡូរីទាប ដែលល្អចំពោះអ្នកចង់រក្សារាង ព្រមទាំងឆ្អែតបានយូរ និងមានសារជាតិចិញ្ចឹមច្រើនផងដែរ។
៥. ទឹកដោះគោស្រស់៖ ដើម្បីរក្សារាង ឬស្រកទម្ងន់នោះអ្នកគួរតែផឹកទឹកដោះគោស្រស់នេះបន្ទាប់ពីហាត់ប្រាណរួច ឬមុនពេលចូលគេង។ សារធាតុចិញ្ចឹមនៅក្នុងទឹកដោះគោស្រស់នោះ អ្នកធ្វើឲ្យការហាត់ប្រាណសម្រកទម្ងន់របស់អ្នកកាន់តែមានប្រសិទ្ធភាព ព្រមទាំងជួយប្រព័ន្ធរំលាយអាហារផងដែរ។ ម្យ៉ាងវិញទៀត អ្នកក៏ត្រូវចេះជ្រើសរើសប្រភេទទឹកដោះគោស្រស់ តួយ៉ាងដូចជា ទឹកដោះគោសុទ្ធ ១០០% គិរីសួគ៌ ជាដើម។
ទឹកដោះគោសុទ្ធ ១០០% គិរីសួគ៌ គឺជាផលិតផលរបស់ខ្មែរ ផលិតចេញពីកសិដ្ឋានប្រមាណជា៣០០ហិចតា នាជ្រលងភ្នំតាម៉ៅ ខេត្តតាកែវតាមបច្ចេកវិទ្យាទំនើបរបស់អ៊ីស្រាអែល។ នៅពេលបច្ចុប្បន្ននេះ ទឹកដោះគោសុទ្ធ ១០០% គិរីសួគ៌ មានលក់នៅនៅផ្សារទំនើបជាច្រើន ដូចជាផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី (គ្រប់សាខា) ផ្សារ Fair Plus (ទាំង ៥សាខា) ផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក, ផ្សារបាយ័នជ្រោយចង្វារ, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី, ផ្សារទំនើបអារ៉ូណា និងផ្សារ NC។
ទឹកដោះគោសុទ្ធគិរីសួគ៌ មាន២ជម្រើស គឺដបតូច ចំណុះ ៨៣០មីលីលីត្រ និងដបធំ ចំណុះ ២លីត្រ។ បន្ថែមលើនេះ កសិដ្ឋានគិរីសួគ៌ ក៏មានយ៉ាអួដាក់លក់លើទីផ្សារផងដែរ។
ដើម្បីតាមដានរាល់ព័ត៌មានថ្មីៗពីទឹកដោះគោសុទ្ធគិរីសួគ៌ សូមចុច Like ទំព័រហ្វេសប៊ុក Kirisu Farm៕