ស្អាត​ណាស់! មាន សូនីតា ត្រឡប់​មក​សិចស៊ី​ម្ដង​ទៀត លេង​ម៉ូដ​វាល​អស់​ផ្នែក​ខាង​ក្រោយ

  • 2020-11-13 04:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន សូនីតា បាន​ស្ងប់​ស្ងាត់​សកម្មភាព​ថត​រូប​សិល្បៈ​សិចស៊ី​បង្ហោះ​លើ​បណ្ដាញ​សង្គម​មួយ​រយៈ​ធំ​មក​ហើយ ចាប់​ទាំង​ពី​មាន​អ្នក​រិះគន់​នាង​បន្តបន្ទាប់ បើ​ទោះ​ក្នុង​នោះ​ក៏​មាន​អ្នក​សរសើរ​នាង​ក៏ដោយ។ ឥឡូវ​នេះ នាង​បាន​ត្រឡប់​មក​ម្ដង​ទៀត ជាមួយ​ការ​តុប​តែង​ខ្លួន​វាល​អស់​ផ្នែក​ខាង​ក្រោយ។

រូប​ថត​៣សន្លឹក នាង​បាន​បង្ហោះ នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង​ថ្មីៗ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី។ រូប​នោះ សូនីតា បាន​ដល់​ទីកន្លែង​វាល​ស្រែ​មួយ ដែល​តាម​ការ​បញ្ជាក់​របស់​នាង គឺ​នៅ​ក្នុង​ខេត្ត​សៀមរាប។ ចំណុច​ចាប់​អារម្មណ៍ គេ​មើល​ឃើញ​តារា​ស្រី ទទួល​បាន​ភាព​ទាក់​ទាញ​ខ្លាំង តាម​រយៈ​រូប​សម្រស់ និង​ស្ទីល​តុបតែង​ខ្លួន​របស់​នាង ដែល​បាន​បង្ហាញ​ផ្នែក​ខាង​ខ្នង​ទាំង​ស្រុង ឃើញ​សាច់​ខ្នង​របស់​នាង​ស​ស្អាត​គួរ​ឲ្យ​ចង់​នែបនិត្យ។

ចំណុច​នេះ ត្រូវ​​បាន​កត់​សម្គាល់​ថា នេះ​ជា​ទិដ្ឋភាព​ថ្មី​របស់​រាជិនី​ក្រមា ដែល​នាង​ខកខាន​បង្ហាញ​រូប​ភាព​បែប​នេះ​ជា​យូរ​មក​ហើយ ក្រោយ​ពី​នាង​បាន​រង​ការ​រិះគន់ ដោយ​សារ​តែ​បាន​បញ្ចេញ​រូប​ភាព​សិចស៊ី​ម្ដង​ហើយ​ម្ដង​ទៀត​លើ​បណ្ដាញ​សង្គម​របស់​នាង កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២០​នេះ ដែល​គេ​មើល​ឃើញ​ថា មាន​ភាព​ខុស​ប្លែក​ពី​ទម្លាប់​របស់​នាង​កាល​ពី​អតីតកាល។

កាល​ណោះ សាមី​ខ្លួន បាន​បក​ស្រាយ​ថា អ្វី​ដែល​ប្រិយមិត្ត​បាន​ឃើញ គឺ​ជា​ការ​ផ្លាស់​ប្ដូរ​ស្ទីល​ផ្ទាល់​ខ្លួន​របស់​នាង​ក្នុង​នាម​ជា​អ្នក​សិល្បៈ ដែល​ត្រូវ​មាន​អ្វី​ថ្មី​ផ្ដល់​ជូន​ប្រិយមិត្ត​អ្នក​គាំទ្រ។ ត្បិត​ថា មាន​ការ​សរសើរ​ច្រើន តែ​ក៏​មាន​អ្នក​រិះគន់​មិន​តិច​ដែរ ដោយ​សំអាង​ថា ការ​ផ្លាស់​ប្ដូរ​របស់ សូនីតា មិន​សម​នឹង​រហស្សនាម "រាជិនី​ក្រមា" ដែល​អ្នក​គាំទ្រ​បាន​ដាក់​ឲ្យ​នោះ​ឡើយ។

តាំង​ពី​ពេល​នោះ​មក តារា​ស្រី​ដ៏​ស្រស់​ផូរផង់​រូប​នេះ ក៏​កាត់​បន្ថយ​សកម្មភាព​សិចស៊ី​របស់​ខ្លួន ដោយ​ទើប​តែ​ឃើញ​ខ្លះ​ៗ​ឡើង​វិញ​នៅ​ពេល​នេះ តាម​រយៈ​រូបភាព​ប៉ុន្មាន​សន្លឹក​ខាង​ក្រោម។ តោះ...ទស្សនា​ទាំង​អស់​គ្នា​!

រូបភាព៖ ហ្វេសប៊ុក សូនីតា

អត្ថបទ៖ ទារិកា