Real Madrid នៅសល់ច្រកធំតែមួយគត់ដើម្បីធានា១០០%ឡើងវគ្គ១៦ក្រុម
- 2020-12-02 02:56:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real Madrid នៅសល់ច្រកធំតែមួយគត់ដើម្បីធានា១០០%ឡើងវគ្គ១៦ក្រុម
ចន្លោះមិនឃើញ
ខ្សែបម្រើ Toni Kross នៅតែជឿជាក់ Real Madrid នៅមានឱកាសឡើងវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League បន្ទាប់ពីចាញ់ Shakhtar Donetsk កាលពីយប់មិញ។
សម្រាប់ការប្រកួតទី៦ Real Madrid ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមកំពូលតារាងពូល D Borussia Monchenglabach។ ដោយសារតែការប្រកួតយប់មិញ Glabach ចាញ់ Inter Milan ដូច្នេះក្រុមលោក Zinedine Zidane ត្រូវការឈ្នះដាច់ខាតដើម្បីបានឡើងវគ្គ១៦ក្រុមចុងក្រោយ។
“ពួកយើងត្រូវតែមើលស្ថានភាពក្នុងពូលពេលនេះ។ អ្វីដែលពួកយើងត្រូវធ្វើគឺឈ្នះនៅប្រកួតចុងក្រោយ។ ប្រសិនបើពួកយើងតែងតែឈ្នះ ពួកយើងមានទំនុកចិត្តកាន់តែច្រើន ហើយពេលដែលពួកយើងចាញ់គឺគ្មានទំនុកចិត្ត នេះជារឿងធម្មតាទេ”៕