ចាប់ពីថ្ងៃនេះក្រសួងផ្អាកការប្រឡងយកបណ្ណបើកបរ និងផ្អាកការបណ្តុះបណ្តាលយានយន្តនៅតាមសាលា រយៈពេល១៥ថ្ងៃ

  • 2020-12-02 09:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២ ខែធ្នូ​ ឆ្នាំ២០២០នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការ ដូចខាងក្រោម៖

១- ផ្អាកដំណើរការប្រឡងយកបណ្ណបើកបរយានយន្តនៅទីតាំងមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង សាធារណការ និងដឹកជញ្ជូនទាំងអស់ រយៈពេល ១៥ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០

២- ផ្អាកការបណ្តុះបណ្តាលបើកបរយានយន្តនៅតាមសាលា និងសាខាសាលាបង្រៀនបើកបរយានយន្ត ទាំងអស់ រយៈពេល ១៥ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ៖

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

បិទ