កម្មវិធី PayWay Mobile នឹងជំរុញការទទួលទូទាត់មិនប្រើសាច់ប្រាក់នៅកម្ពុជា

  • 2020-12-03 09:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA ជាធនាគារនាំមុខរបស់កម្ពុជាក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី PayWay Mobile ដែលបង្កើតឡើងដើម្បីគាំទ្រអាជីវកម្មក្នុងស្រុកគ្រប់ប្រភេទក្នុងការទទួលទូទាត់ភ្លាមៗមិនប្រើសាច់ប្រាក់។

កម្មវិធី PayWay Mobile គឺជាដំណោះស្រាយម៉ាស៊ីនឆូតកាតចល័ត mPOS (ទីតាំងលក់ចល័ត) ដែលអនុញ្ញាតឲ្យអាជីវកម្មនានាទទួលការទូទាត់ភ្លាមៗជាប្រាក់រៀល និងដុល្លារ តាមទូរស័ព្ទដៃរបស់ពួកគេដោយបង្កើតកូដ QR។

ជាមួយកម្មវិធី PayWay Mobile ពាណិជ្ជករអាចពិនិត្យមើលបរិមាណការលក់របស់ពួកគេតាមពេលវេលាជាក់ស្តែង តាមដានប្រវត្តិប្រតិបត្តិការ ធ្វើការបង្វិលប្រាក់វិញនៅពេលចាំបាច់ ព្រមទាំងអាចផ្ញើវិក្កយបត្រអេឡិកត្រូនិកបានផងដែរ។

បន្ថែមលើនេះទៀត កម្មវិធី PayWay Mobile អនុញ្ញាតឲ្យអាជីវកម្មនានាដែលមានទីតាំងលក់លើសពីមួយកន្លែង អាចគ្រប់គ្រងទីតាំងលក់របស់ពួកគេទាំងអស់ និងតាមដានប្រតិបត្តិការលក់របស់អ្នកគិតលុយនៅតាមទីតាំងកំណត់នីមួយៗ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ពាណិជ្ជករប្រភេទមីក្រូ និងតូចៗ ពាក់ព័ន្ធនឹងការកត់ត្រាបញ្ជីប្រតិបត្តិការលក់ និងកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់។

លោក Zokhir Rasulov នាយកឌីជីថលរបស់ធនាគារ ABA មានប្រសាសន៍អំពីការដាក់ឲ្យដំណើរការនេះថា “យើងមានសេចក្តីរីករាយជាខ្លាំងក្នុងការដាក់ឲ្យប្រើប្រាស់នូវផលិតផលបង្កើតថ្មីរបស់យើង គឺកម្មវិធី PayWay Mobile។ ការដាក់ឲ្យដំណើរការនូវកម្មវិធី PayWay Mobile ជាការបន្តអនុវត្តគំនិតផ្តួចផ្តើមផ្នែកឌីជីថលរបស់យើងដែលបានចាប់ផ្តើមឡើងកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ។

តាមរយៈការបង្កើតផលិតផលនេះ យើងមានបំណងធ្វើឲ្យមានភាពងាយស្រួលនូវប្រតិបត្តិការរវាងពាណិជ្ជករ និងអ្នកទិញ។ ក្នុងពេលជាមួយគ្នា យើងបានធ្វើឲ្យពាណិជ្ជករជាច្រើនទទួលបានសេវាកម្មនេះដែលអាចជួយក្នុងការជំរុញកំណើនប្រតិបត្តិការមិនប្រើសាច់ប្រាក់ និងធ្វើឲ្យការទូទាត់ជាប្រាក់រៀលកាន់តែពេញនិយម។

ឥឡូវនេះ ពាណិជ្ជករគ្រប់ប្រភេទអាចដំឡើងកម្មវិធីនេះដោយងាយស្រួលនៅលើទូរស័ព្ទដៃរបស់ខ្លួន និងចាប់ផ្តើមទទួលទូទាត់ជាប្រាក់រៀល ឬដុល្លារ ដោយមិនប្រើសាច់ប្រាក់ តាមរយៈកូដ QR សម្រាប់ទូទាត់ចូលក្នុងគណនី ABA របស់ខ្លួនបានភ្លាមៗ”។

កម្មវិធី PayWay Mobile នេះមាននៅលើ Google Play Store ហើយការបើកដំណើរការមានភាពងាយស្រួលនៅលើទូរស័ព្ទដៃ Android។ ដើម្បីចាប់ផ្តើមទទួលការទូទាត់ដោយប្រើកូដ QR ដោយប្រើកម្មវិធី PayWay Mobile អ្នកចាំបាច់ត្រូវមាន គណនី ABA ដែលដំណើរការ ហើយអ្នកអាចទទួលបានព័ត៌មានបន្ថែមនៅទីនេះ https://www.ababank.com/km/fixed-deposit/

ប្រសិនបើអ្នកមានចម្ងល់ណាមួយអំពីការប្រើប្រាស់កម្មវិធី PayWay Mobile សូមទាក់ទងយើងខ្ញុំគ្រប់ពេលវេលាតាមរយៈទូរស័ព្ទលេខ 023 225 333 ឬក៏ឆាតជាមួយយើងខ្ញុំតាម ផេក Facebook https://www.facebook.com/ABA.Bank.Cambodia/ ឬចូលទៅកាន់វិបសាយផ្លូវការតាមរយៈតំណនេះ https://www.ababank.com/en/aba-news/aba-bank-introduces-payway-service-to-boost-online-businesses-in-cambodia/

អត្ថបទ Spornsor

អត្ថបទពេញនិយម