ភ្ញាក់ផ្អើល! រូបគំនូរមនុស្សតាំងពីសតវត្សមុន ទស្សន៍ទាយត្រូវពីមនុស្សឆ្នាំ២០០០
- 2020-12-05 10:30:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! រូបគំនូរមនុស្សតាំងពីសតវត្សមុន ទស្សន៍ទាយត្រូវពីមនុស្សឆ្នាំ២០០០
ចន្លោះមិនឃើញ
វាគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅពេលដែលមនុស្សរស់នៅក្នុងអតីតកាល មានទស្សនៈវិស័យ និងស្រមើលស្រមៃអំពីមនុស្សនាពេលអនាគត។ ជាក់ស្ដែងដូចជាបណ្ដុំគំនូរដែលមានឈ្មោះថា «France in the Year 2000» បង្កើតឡើងដោយវិចិត្រករបារាំង លោក Jean-Marc Côté និងសិល្បករបារាំងជាច្រើននាក់ផ្សេងទៀត នៅក្នុងឆ្នាំ១៨៩៩ ឆ្នាំ១៩០០ ឆ្នាំ១៩០១ និងឆ្នាំ១៩១០ ដែលបង្ហាញពីទស្សនៈវិស័យរបស់ពួកគេ ពីសកម្មភាពមួយចំនួន ក៏ដូចជាជីវិតរស់នៅរបស់មនុស្សក្នុងឆ្នាំ២០០០។
គំនិតជាច្រើនរបស់វិចិត្រករ និងសិល្បករបារាំងទាំងនោះ គឺពាក់ព័ន្ធនឹងឧបករណ៍មេកានិច ការហោះហើរ ឬការរួមបញ្ចូលគ្នារវាងឧបករណ៍មេកានិច និងការហោះហើរជាដើម។ ចំណែកឯរូបគំនូរខ្លះទៀតមានសភាពចម្លែក ដោយសារតែវាគឺជាការពាក់ព័ន្ធគ្នា រវាងមនុស្ស និងជីវិតក្នុងសមុទ្រយ៉ាងជិតស្និទ្ធបំផុត។ ទោះបីជាយ៉ាងណា មិនមានរូបគំនូរបង្ហាញពីការធ្វើដំណើរទៅអវកាសឡើយ។
យ៉ាងណាមិញ រូបគំនូរមួយចំនួនពិតជាធ្វើឲ្យយើងភ្ញាក់ផ្អើល ដោយសារតែទស្សនៈវិស័យដ៏ស៊ីគ្នា ទៅនឹងជីវិតរស់នៅនាពេលបច្ចុប្បន្ននេះ ដោយរួមមានទាំងម៉ាស៊ីនធ្វើកសិកម្ម និងឧទ្ធម្ភាគចក្រ ផងដែរ៕