មកដឹងតម្លៃម៉ូតូ Honda CBR150R ឆ្នាំ២០២១ ទើបចេញក្តៅៗ មានថែមពណ៌ថ្មី

  • 2020-12-14 03:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda CBR150R ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសថៃ ជាមួយនឹងតម្លៃ ៩២ ៥៧០បាត (៣ ០៨០ដុល្លារ) សម្រាប់ប្រភេទ Base Model ខណៈ CBR150R បំពាក់ហ្វ្រាំង ABS មានតម្លៃ ៩៩ ៧០០បាត (៣ ៣២០ដុល្លារ)។

ម៉ូតូ CBR150R ឆ្នាំ២០២១ មានបន្ថែមពណ៌ថ្មីចំនួន ៤ ដោយយកស្ទីលតាមម៉ូតូ Honda CBR1000RR គឺ ពណ៌ទឹកប្រាក់ Sword Silver Metallic, ពណ៌ខ្មៅ Asteroid Black Metallic និងពណ៌ក្រហម Dynamic Red សម្រាប់ប្រភេទប្រើ ABS និង ពណ៌ខ្មៅ Matte Gunpowder Black Metallic សម្រាប់ប្រភេទធម្មតា។

CBR150R នៅតែប្រើម៉ាស៊ីនចំណុះ ១ស៊ីឡាំង ប្រភេទ DOHC មានកម្លាំង ១៤៩សេសេ ដំណើរការដោយចង្កឹះលេខអំប្រ៊ីយ៉ា ៦វគ្គ។

លក្ខណៈពិសេសមួយចំនួនទៀតលើម៉ូតូនេះមានដូចជា បូមប្រភេទ Telescopic នៅខាងកមុខ និងបូមទោល Monoshock នៅខាងក្រោយ, ចង្កៀង LED, កែបកម្ពស់ ៧៨៧មីល្លីម៉ែត្រពីដី និង ធុងសាំង ១២លីត្រ ជាដើម៕

ប្រភព៖ paultan   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម