នេះហើយមូលហេតុ YouTube គាំងទូទាំងពិភពលោក

  • 2020-12-15 02:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញ​នេះ​សេវាកម្ម​ និង​វិបសាយ​ជា​ច្រើន​របស់​​ Google ​រួម​មាន​ YouTube, Gmail, Google Assistant និង Google Docs បាន​គាំង​ដំណើរ​ការ​ប្រហែល​១​ម៉ោង​ ដែល​ប៉ះពាល់​ដល់​អ្នក​ប្រើ​ប្រាស់​ទូទាំង​ពិភពលោក។

អ្នក​នាំ​ពាក្យ​ Google បាន​ឲ្យ​ដឹង​ថា​ការ​គាំង​ដំណើរ​ការ​នេះ​គឺ​ដោយ​សារ​ឧបករណ៍​​បញ្ជាក់​អត្តសញ្ញាណ (Authentication Tool) ​នៅ​ពេល​ Login របស់​ Google មាន​ការ​ភ្លាត់​ភ្លាំង។ ដោយ​សារ​ការ​ភ្លាត់ភ្លាំង​នៃ​ឧបករណ៍​នេះ ធ្វើ​ឲ្យ​សេវាកម្ម​ដែល​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Login ​​កើត​មាន​បញ្ហា​ក្នុង​ភាគ​រយ​ខ្ពស់។

អ្នក​នាំ​ពាក្យ​ដដែល​បាន​លម្អិត​ថា​ដើរ​ហេតុ​នៃ​បញ្ហា​គឺ​ដោយ​សារ​ឧបករណ៍​ផ្ទៃ​ក្នុង​របស់ Google មិន​អាច​ផ្ដល់​ជូន​​ទីតាំង​ផ្ទុក​ទិន្នន័យ​គ្រប់​គ្រាន់​ដល់​សេវាកម្ម​ដែល​​ប្រើ​ប្រាស់​ឧបករណ៍​​បញ្ជាក់​អត្តសញ្ញាណ។ នៅ​ពេល​ដែល​ទីតាំង​ផ្ទុក​ពេញ ប្រព័ន្ធ​គួរ​ណា​តែ​ផ្ដល់​ជូន​ទំហំ​បន្ថែម​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​ដោយ​សារ​ប្រព័ន្ធ​មិន​ដំណើរ​ការ​​ស្រួល​ ​ទើប​​​បង្ក​ជា​បញ្ហា​ឡើង​ដែល​ប៉ះពាល់​ដល់​សេវាកម្ម​ជា​ច្រើន។

ហេតុ​នេះ​ហើយ​ទើប​គេ​សង្កេត​ឃើញ​ថា​អ្នក​ប្រើ​ប្រាស់​ YouTube ដែល​បាន​ Sign-In គណនី​ Google រួច​ស្រេច​នោះ​​ មិន​អាច​បើក​ YouTube បាន​​កាល​ពី​យប់​មិញ។ ប៉ុន្តែ​​ YouTube ​ដែល​មិន​មាន​ Sign-In គណនី Google អាច​ដំណើរ​ការ​​បាន​ធម្មតា៕​​​​​​​​​​​​​

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខហេង