ត្រៀម! ប្រេនតែគុជល្បីឆ្ងាញ់របស់យូប៊ីន Snow Tiger សម្ពោធសាខាថ្មីស្អែក ជូន ៥០% Off ជាកាដូឆ្នាំថ្មីដល់ហ្វេនទាំងអស់

  • 2020-12-24 10:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

« Snow Tiger » គឺជាឈ្មោះថ្មី នៃសាខាទី ២ របស់ហាងប្រេនតែគុជល្បីឈ្មោះ Fire tiger របស់តារាស្រីជួរមុខ កញ្ញា ស៊ីន យូប៊ីន ដែលគ្រោងបើកសម្ពោធជាផ្លូវការនាថ្ងៃស្អែកនេះ គឺ ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។

តុបតែងយ៉ាងទាក់ទាញជាពិសេសស្របតាមចំណូលចិត្តរបស់ហ្វេនតែគុជសម័យថ្មី សាខាទី២ « Snow Tiger » នេះមានទីតាំង នៅក្នុង Boeung Snor Food Village ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្ទាល់តែម្តង ទល់មុខនឹងការិយាល័យលក់របស់ បុរីប៉េងហួត បឹងស្នោរ។

« ឈ្មោះថ្មីនេះត្រូវបានដាក់ជាពិសេស ដើម្បីជាការចងចាំមួយ ដែលហាងសាខាទី២ របស់យើងបើកសម្ពោធក្នុងរដូវត្រជាក់នៅកម្ពុជា ដែលនឹងផ្តល់នូវអារម្មណ៍រំភើបរីករាយដល់ហ្វេន Fire Tiger ទាំងអស់សម្រាប់រដូវឆ្លងឆ្នាំ និងត្រៀមស្វាគមន៍ឆ្នាំថ្មី។ ជាមួយគ្នានេះ យើងក៏ត្រៀម ចេញនូវភេសជ្ជៈរូបមន្តថ្មីៗ ជាពិសេស ត្រូវនឹងរដូវកាលនេះផងដែរ»។ នេះបើតាមការ ឲ្យដឹងពីតំណាងហាងតែគុជ Fire tiger និង Snow Tiger ។

« ដើម្បីជាកាដូ ក៏ដូចជាការថ្លែងអំណរគុណដល់ហ្វេន ដែលបានគាំទ្រតែគុជយើងកន្លងមក Snow Tiger នឹងផ្តល់ជូន ការបញ្ចុះតម្លៃដល់ទៅ ៥០% លើភេសជ្ជៈរសជាតិថ្មីៗទាំងអស់ សម្រាប់បងប្អូនដែលមកកម្ម៉ង់ដល់ទីតាំងថ្មីផ្ទាល់»។ លោកបញ្ជាក់បន្ថែម ។

ពិតណាស់! អ្នកណាមិនស្គាល់ Fire Tiger ជាប្រេនតែគុជល្បី ដែលបានទទួលស្គាល់ថាមានរសជាតិឆ្ងាញ់កម្រិតលំដាប់ Premium ដែលប្រេននេះបាននាំចូលមកក្នុងប្រទេសកម្ពុជាតាមរយៈ កញ្ញា ស៊ីន យូប៊ីន ដែលជាតារាសម្តែងល្បីឈ្មោះ និងជាអ្នកជំនួញដ៏ជោគជ័យក្នុងការនាំប្រេនតែគុជដ៏ពិសេសមួយនេះ។

ទើបតែបើកដំណើរការសាខាដំបូងនៅ Noro Mall ត្រឹមរយៈពេលមិនបានប៉ុន្មានខែផង ប្រេនតែគុជដែលល្បីថាឆ្ងាញ់ជាប់មាត់គ្រប់គ្នានេះ បានប្រមូលអ្នកគាំទ្រមកទទួលទានភ្លូកទឹកភ្លូកដី ទាំងការទៅកម្ម៉ង់នៅទីតាំងផ្ទាល់ និងតាមរយៈកម្មវិធីដឹកជញ្ជូនស្ទើរតែលក់មិនទាន់ទៀតផង។

ចង់ស្គាល់ជាតិ Snow Tiger ភេសជ្ជៈរូបមន្តថ្មីៗ កុំរំលងឱកាសនេះឲ្យសោះ ទាន់កំពុងចុះថ្លៃដល់ទៅ ពាក់កណ្តាល ។ បញ្ជាក់ ៖ ប្រម៉ូសិននេះ មានតែនៅសាខាថ្មីតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលម្អិត និងដើម្បីដឹងពីប្រូម៉ូសិនថ្មី សូមតាមដានផេក ៖ Fire Tiger Cambodia