ពិតជាក្មេងល្អមែន ! យ៉ុង ស្រីនីត ទិញនំខួបជូនឧកញ៉ា ស្រីចាន់ថន ដល់កន្លែង​

  • 2021-01-06 00:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រប់គ្នាប្រាកដជាបានដឹងហើយថា ប្អូនស្រី យ៉ុង ស្រីនីត មានភាពល្បីល្បាយ ក៏ព្រោះតែសម្រស់ពីធម្មជាតិរបស់នាង បានធ្វើឲ្យមហាជនជាច្រើនស្គាល់នាង ហើយក្នុងនោះដែរ ក៏មានឧកញ៉ាស្រីចាន់ថន យកនាងជាកូនធម៌ ហើយបានផ្គត់ផ្គង់ទៅលើគ្រួសាររបស់នាងថែមទៀតផង ។

ថ្ងៃនេះផងដែរ គឺជាថ្ងៃខួបកំណើតរបស់ឧកញ៉ាស្រីចាន់ថន ដោយការដឹងគុណទៅលើគ្រួសារលោក ប្អូនស្រីនីត បានទិញនំជូនលោក ដើម្បីអបអរថ្ងៃកំណើត។ ក្នុងនោះផងដែរ តាមរយះហ្វេសប៊ុកផេកផ្លូវការរបស់លោក ឧកញ៉ា ស្រីចាន់ថន បានសរសេររៀបរាប់ថា «ថ្ងៃនេះកូនស្រីប៉ា យ៉ុង ស្រីនីត មកទិញនំខួបជូនប៉ាដល់កន្លែង ផ្ទះគ្រួសារកូនស្រី ជិតរួចរាល់ហើយ ប៉ាជូនពរអោយកូនមាន សុខភាពល្អ នឹងមានអនាគតល្អដើម្បីជួយកិច្ចការគ្រួសារនឹងធ្វើជាក្មេងល្អ»

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី