អ្នកស្រាវជ្រាវភ្ញាក់ព្រើត ពេលឃើញសន្លឹកទ្វារថ្មធំៗ ដែលមនុស្សបុរាណប្រើការពារកំពែងក្រុង​

  • 2021-01-08 04:20:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌា​គឺ​ជា​ប្រទេស​មាន​អារ្យធម៌​ វប្បធម៌​ចំណាស់​បំផុត​មួយ​នៅ​ទ្វីប​អាស៊ី​ និង​ជា​ឫសគល់​នៃ​សាសនា​ធំ​ៗ​ពីរ​ព្រហ្មញ្ញសាសនា​ និង​ពុទ្ធសាសនា​ ដែល​បាន​ផ្សព្វផ្សាយ​ពាសពេញ​ទ្វីប​អាស៊ី​ភាគ​ខាង​កើត​ និង​ទិស​អាគ្នេយ៍​ ហើយ​សព្វថ្ងៃ​មាន​អ្នក​ជឿ​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​ការ​ផ្សព្វផ្សាយ​ក្បួនច្បាប់​ ជំនឿ​ មន្តអាគម​ របៀប​របប​គ្រប់គ្រង​រដ្ឋ​តាម​បែប​សាសនា​ ប្រទេស​ឥណ្ឌា​បុរាណ​បាន​សាបព្រោះ​ ជំនាញ​ដ៏​សំខាន់​មួយ​ទៀត​គឺ​ជំនាញ​ បច្ចេកទេស​សាងសង់​ប្រាសាទ។​ កម្ពុជា​ ឬ​អាណាចក្រ​ខ្មែរ​សម័យ​បុរាណ​បាន​ទទួល​កេរ​មរតក​នេះ​ និង​អនុវត្ត​បាន​យ៉ាង​ល្អ​ រហូត​ឈាន​ដល់​ការ​អភិវឌ្ឍ​ជំនាញ​សាងសង់​ប្រាសាទ​ធំ​ៗ​នៅ​ក្នុង​ដែនដី​របស់​ខ្លួន​ គឺ​ធំជាង​អ្វី​ដែល​ឥណ្ឌា​អាច​ធ្វើ​បាន​ទៅ​ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទ​ព្រហ្មញ្ញសាសនា​ និង​ពុទ្ធ​សាសនា​ធំ​ៗ​ដែល​ខ្មែរ​បុរាណ​បាន​សាងសង់​មាន​ដូចជា​ អង្គរ​វត្ត, បាយ័ន, បាគង​, បាខែង​, បាពួន​, ព្រះខ័ន​ និង​តា​ព្រហ្ម​ជា​ដើម ​សុទ្ធ​សឹង​ជា​សក្ខី​កម្ម​ពី​ភាព​ប៉ិនប្រសប់​របស់​ខ្មែរ​បុរាណ​ដែល​វិស្វករ​បច្ចុប្បន្ន​ស្ងើច​សរសើរ​ ថែម​ទាំង​ញញើត​ពី​ស្នាដៃ​មនុស្ស​កាល​ពី​១០០០​ឆ្នាំ​មុន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​អ្វី​ដែល​ឥណ្ឌា​មាន​ ហើយ​ខ្មែរ​បុរាណ​មិន​ឃើញ​​ធ្វើ​តាម​នោះ​គឺ​សន្លឹក​​ទ្វារ​ធំៗ​ ដែល​ធ្វើ​ពី​ថ្ម​ភ្នំ​ដែល​អាច​បិទ​បើក​បាន​។ ​សន្លឹក​ទ្វារ​ប្រាសាទ​ធ្វើ​ពី​ថ្ម​នៅ​ឥណ្ឌា កម្រ​ឃើញ​មាន​ក្នុង​សិល្បៈ​ខ្មែរ​ណាស់​ ឬ​ក៏​អាច​ថា​ខ្មែរ​យើង​មាន​ដែរ តែ​ត្រូវ​បំផ្លាញ និង​មិន​ទាន់​រក​ឃើញ។ ខ្មែរ​បុរាណ​​ឃើញ​មាន​​ការ​ធ្វើ​ទ្វារ​ថ្ម​​ តែ​ជា​ប្រភេទ​ទ្វារ​បញ្ចោត​ មាន​លក្ខណៈ​លម្អ​​តាម​បែប​សាសនា​ប៉ុណ្ណោះ​។ យ៉ាង​ណា​​រឿង​នេះ​យើង​ត្រូវ​រង់ចាំ​ការ​ស្រាវជ្រាវ​បក​ស្រាយ​ពី​អ្នក​ជំនាញ​ បុរាណ​វិទ្យា​នៅ​ថ្ងៃ​អនាគត​បន្ត​ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្វី​ដែល​​ឃើញ​បច្ចុប្បន្ន​គឺ​ភស្តុតាង​ពី​សន្លឹក​​ទ្វារ​ថ្ម​ដែល​មាន​សេសសល់​​ក្នុង​ប្រទេស​ឥណ្ឌា។​ ការ​រចនា​សន្លឹក​ទ្វារ​ក្នុង​ប្រទេស​ឥណ្ឌា​ ដើម្បី​ទទួល​បាន​ភាព​រឹងមាំ​គឺ​គេ​ត្រូវ​យក​ថ្ម​ភ្នំ​ដ៏​ធំ មក​កាត់​កាប់​ ហើយ​​ដាប់​ដោយ​គ្មាន​ការ​ផ្គុំ​ថ្ម បង្ខាំ​ដូច​កំពែង និង​ជញ្ជាំង​ទេ​គឺ​ដាប់​ដោយ​ប្រុង​ប្រយ័ត្ន​ឲ្យ​ត្រូវ​ខ្នាត​ស៊ុមទ្វារ និង​គន្លាក់​។ ជា​ទូទៅ​ឥណ្ឌា​បុរាណ​ប្រើ​ទ្វារ​ថ្ម​នេះ​សម្រាប់​ការពារ​ក្រុង និង​ដាក់​នៅ​ច្រកចេញ​ចូល​ប្រាសាទ​ទី​សក្ការៈ​នា​នា​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម