​តារាកូរ៉េ ៦រូប​ ល្បីថាសុទ្ធ​តែ​ជើង​ខ្លាំង​លេង​ហ្គេម​ផ្កាប់មុខ

  • 2021-01-09 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពី​ទំនេរ​ពី​ការងារ​សិល្បៈ​ តារាៗ​តែង​លម្ហែ​អារម្មណ៍​ជាមួយ​ការ​កម្សាន្ត​ផ្សេងៗ​គ្នា។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ ក៏​មាន​អ្នក​ខ្លះ​គឺ​ជា​ជើង​ខ្លាំង​លេង​ហ្គេម​មិន​ធម្មតា​ ថែម​ទាំង​លេង​សុទ្ធ​តែ​ហ្គេមល្បីៗ​ដូចជា​ League of Legends, Starcraft, Sudden Attack and Overwatch ជាដើម។

ដោយ​សារបច្ចេកវិទ្យាមាន​ភាព​រីក​ចម្រើន​ វីដេអូហ្គេម​កាន់​តែ​មាន​ការ​និយម​លេង​ក្នុង​ប្រទេស​កូរ៉េ។ យុវវ័យ​ជា​ច្រើន​បាន​ចំណាយ​ពេល​ក្នុង​ការ​កម្សាន្ត​អារម្មណ៍​ជាមួយ​ល្បែង​កម្សាន្ត​នេះ ហើយ​ក្នុង​នោះ​ក៏​មាន​តារា​ ទាំង​ ៦រូប​ខាងក្រោម​ដែរ៖

១. តារាសម្ដែង​ Lee Minho

ក្រៅពី​ទំនេរ​ពី​ការងារ​សិល្បៈ Minho ជា​អ្នក​ដែល​ជក់​នឹង​ហ្គេម​ League of Legend មិនធម្មតា​ម្នាក់។ មាន​ម្ដង​លោក​ធ្លាប់​និយាយ​ថា​ ប្រសិន​ លោក​មិន​ធ្វើ​ជា​តារាសម្ដែង​ទេ ខ្លួន​គួរ​តែ​បាន​ក្លាយ​ជា​អ្នក​ជំនាញ​លេង​ហ្គេម​ទៅហើយ ឬ​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ហ្គេម។

២. តារាចម្រៀង​ Heechul (Super Junior)

តារា​រូបនេះ​ ក៏​ជា​អ្នក​ញៀន​នឹង​ហ្គេម​ League of Legends ម្នាក់​ដែរ ថែមទាំង​ធ្លាប់​ទាំង​បាន​ចូលរួម​ជាពិសេស​ជា​អ្នក​អធិប្បាយ​អំឡុង​ការ​ប្រកួត​ហ្គេម 2016 RPG ទៀត​ផង។

៣. តារាចម្រៀង Baekhyun (ក្រុម EXO)

Baekhyun ក៏ជា​អ្នកស្នេហាវិស័យ​ហ្គេមដែរ ជាពិសេសកីឡាអេឡិចត្រូនិក (E-Sport)។

៤. តារាចម្រៀង​ Mina (ក្រុម​ TWICE)

តារាស្រី​រូប​នេះ​ គឺ​ជា​អ្នក​គាំទ្រ​ហ្គេម​អនឡាញ​ Elsword ផ្កាប់​មុខ​ម្នាក់ រហូត​ធ្វើ​ជា​ម៉ូដែល​ឲ្យ​ហ្គេម​​នេះ​ទៀត​​ផង។

៥. តារា​ចម្រៀង​ Jungkook (ក្រុម BTS)

Jungkook ឯណេះ​វិញ​ចូលចិត្ត​លេង​ហ្គេម​ទូរសព្ទ​ ប៉ុន្តែ​ល្បី​ថា​ជា​អ្នក​ប៉ិន​លេង​ហ្គេម​ Overwatchរបស់​ Blizard ដែរ។

៦. តារា​ច​ម្រៀង​ LE (EXID)

តារា​ស្រី​រូប​នេះ​តែង​ចំណាយ​ពេល​លេង​ Diablo 3 ដែល​ជា​ហ្គេម​ប្រយុទ្ធ​អនឡាញ​ដែល​ពេញ​និយម​មួយ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី