ក្រសួងបង្ហាញអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដំបូងគេ ដែលបានជាសះស្បើយពីកូវីដ១៩

  • 2021-01-11 02:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានរកឃើញ អ្នកឆ្លងថ្មីចំនួន ១នាក់ ខណៈមនុស្ស៣នាក់បានជាសះស្បើយ។

ក្រសួងសុខាភិបាលបានរកឃើញ អ្នកឆ្លងថ្មី១នាក់ នៅថ្ងៃនេះជាពលករ ដែលទើបត្រឡប់មកពីស្រុកថៃ ជាស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ធ្វើដំណើរពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ ក្នុងនោះដែរក៏មាន ករណីជាសះស្បើយចំនួន ៣នាក់ ដោយ២នាក់ ជាពលករដែលមកពីប្រទេសថៃ និងម្នាក់ទៀត គឺភរិយារបស់ឯកឧត្តមអគ្គនាយកពន្ធធនាគារ ដែលជាអ្នកដែលជាប់ពាក់ព័ន្ធដំបូងគេនៅក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា៕

ខាងក្រោមជាសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល