The Peninsula Private Residences នឹងបញ្ចប់ការសាងសង់នៅក្នុងពេលឆាប់ៗនេះ

  • 2021-01-13 03:31:41
  • ចំនួនមតិ 3 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

គម្រោង The Peninsula Private Residences ដែលជាគម្រោងទទួលបានពានរង្វាន់ឆ្នើមផ្នែក រចនាផ្ទៃក្នុង (Best Interior Design) និងស្នាដៃឆ្នើមផ្នែកស្ថាបត្យកម្ម (Best Architectural Design) នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីកម្ពុជាប្រចាំឆ្នាំ ២០១៩ នាឱកាសឆ្នាំថ្មី ២០២១ នេះយើងមានក្តីសោមនស្សសូមប្រកាសអំពីការជិតបញ្ចប់គំរោងអគារទាំងមូលដែលលេចត្រដែតនៅច្រកចូលនៃខណ្ឌជ្រោយចង្វារ។ គម្រោងនេះបង្កើតឡើងដោយមានការគិតគូរយ៉ាងផ្ចិតផ្ចង់ពីម្ចាស់អភិវឌ្ឍនគម្រោង ក្នុងការផ្តល់ជូននៅប្រណិតភាពនិងភាពស៊ីវិល័យក្នុងការរស់នៅរបស់លោកអ្នក។ The Peninsula Private Residences រៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបក្នុងអគារទាំងមូលដើម្បីផ្តល់ជូននូវភាពងាយស្រួលក្នុងការរស់នៅបែបឯកជន ជាមួយនិងសេវាកម្មលំដាប់ខ្ពស់។

ជាមួយនិងគំរោងនេះដែរ យើងបានបង្កើតកម្មវិធីសំខាន់ៗជាច្រើន ដូចជា កម្មវិធី “Rolling with Passion” ដោយសហការជាមួយក្រុមហ៊ុន The Pacific Cigar Co (Cambodia), Partagas Cigar និង Fat Passion Restaurant និងមានបង្ហាញផ្ទាល់អំពីការមូរស៊ីហ្គាររបស់ Master Cigar Roller Señor Dariel Hernandez ដើម្បីផ្តល់ជូនអតិថិជនយើងនូវបទពិសោធន៏ថ្មីដ៏សម្បូរបែបផ្សេងទៀតពីកម្មវិធី។ ហើយកម្មវិធី“The Peninsula Year-End Sharing Session” ដែលយើងបានអញ្ជើញឱ្យមានការចូលរួមពីអ្នកជំនាញផ្សេងៗ ជាពិសេស ឯកឧត្តម ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ លោក Yong Ching San ប្រធានផ្នែកគ្រប់គ្រងឥណទាននៅក្នុង RHB Cambodia និង លោក Tom O’Sullivan ដែលជាអគ្គនាយកក្រុមហ៊ុន realestate.com.kh ដើម្បីផ្តល់មតិយោបលក៏ដូចជាបទបង្ហាញលើការអភិវឌ្ឍន៍ក្នុងតំបន់ក៏ដូចជាការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាទាំងមូល។ កម្មវិធី “Embracing the New Normal Together” របស់យើងដែលបានរៀបចំឡើងនៅ Elephant Bar សណ្ឋាគារ Raffles Hotel Le Royal ដែលអតិថិជន និងដៃគូរបស់យើងមានឱកាសជួបជុំគ្នាទទួលអាហារ និងភេសជ្ជៈដ៏ឆ្ងាញ់ពិសានៅក្នុងបរិយាកាសដ៏សែនមនោរម្យនៅបាដ៏ស្រស់ស្អាត។

ជាចុងក្រោយ យើងសូមស្វាគមន៍ដោយក្ដីសោមនស្សរីករាយចំពោះការចូលរួមរបស់ក្រុមហ៊ុន CBRE Cambodia ជាអ្នកពិគ្រោះយោបល់ផ្នែកគ្រប់គ្រងអចលនទ្រព្យរបស់គម្រោង Peninsula Private Residences។ ក្នុងឱកាសដែលយើងរីករាយឆ្នាំថ្មីនេះ ប្រសិនបើលោកអ្នកកំពុងស្វែងរកលំនៅដ្ឋានថ្មី ឬ ប្រសិនបើលោកអ្នកមានសំណួរណាមួយអំពីការជួលអចលនទ្រព្យ សូមអញ្ជើញមកកាន់ការិយាល័យលក់ ស្ថិតនៅផ្លូវកែវ ចិន្ដា ដែលស្ថិតនៅជិតនឹងទីតាំងសំណង់របស់យើង ឬទាក់ទងមកយើងខ្ញុំតាមរយៈទូរសព្ទលេខ +855 (0)17 222 760៕

បិទ