មកដឹងពីលក្ខណៈសម្បត្តិ និងតម្លៃរបស់ Galaxy S21 មុនប្រកាសចេញយប់នេះ

  • 2021-01-14 03:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅយប់នេះ វេលាម៉ោង១០ ក្នុងព្រឹត្តិការណ៍ Unpacked Event របស់ Samsung មានការរំពឹងទុកជាច្រើនថាស្មាតហ្វូនកំពូលៗ ចំនួន ៣ នឹងត្រូវប្រកាសចេញ គឺ Galaxy S21, S21 Plus និង S21 Ultra។

ចំណុចពិសេសបន្ថែម ដែលមានការលេចធ្លាយច្បាស់ៗនោះ គឺគេរំពឹងថា Galaxy S21 Ultra នឹងគាំទ្រមុខងារប៊ិច S Pen ជាលើកដំបូងដូចត្រកូល Note ដែរ។ ចំណែកឯដុំសាកល្បឿនលឿនកម្លាំង 30W នោះ គឺអាចនឹងមិនមានវត្តមានក្នុងប្រអប់ស្រាប់នោះទេ ចំពោះខ្សែស្រឡាយ S21 ទាំងបី។

ដោយឡែកស្មាតហ្វូនកំពូលទាំង៣នេះ អាចនឹងមានតម្លៃទាបជាងមុនជាច្រើន ត្បិតការប្រកាសចេញ Galaxy S20 និង Galaxy Note 20 មានមតិរិះគន់ជាច្រើនទៅលើតម្លៃ។ ម៉្លោះហើយគេរំពឹងថាក្រុមហ៊ុនស្មាតហ្វូនកូរ៉េខាងត្បូងមួយនេះ នឹងកែសម្រួលតម្លៃនៅក្នុងព្រឹត្តិការណ៍យប់នេះ។

ដូចនេះមុនពេលប្រកាសចេញ មកដឹងពីតម្លៃលក់ប្រហាក់ប្រហែល និងកម្លាំងម៉ាស៊ីន របស់ខ្សែស្រឡាយ Galaxy S21 ទាំងអស់គ្នា។

តម្លៃលក់ប្រហាក់ប្រហែលសម្រាប់ទីផ្សារ សហរដ្ឋអាមេរិច

  • Galaxy S21 តម្លៃប្រហែល ៨៩៩ ដុល្លារ
  • Galaxy S21+ តម្លៃប្រហែល ១០៩៩ ដុល្លារ
  • Galaxy S21 Ultra តម្លៃប្រហែល ១៣៤៩ ដុល្លារ

តម្លៃលក់ប្រហាក់ប្រហែលសម្រាប់ទីផ្សារ អ៊ឺរ៉ុប

  • Galaxy S21 128GB តម្លៃប្រហែល ៨៤៩ ផោន ឬស្មើ ១០៣១ ដុល្លារ
  • Galaxy S21 256GB តម្លៃប្រហែល ៨៩៩ ផោន ឬស្មើ ១០៩៣ ដុល្លារ
  • Galaxy S21+ 128GB តម្លៃប្រហែល ១០៤៩ ផោន ឬស្មើ ១២៧៦ ដុល្លារ
  • Galaxy S21+ 256GB តម្លៃប្រហែល ១០៩៩ ផោន ឬស្មើ ១៣៣៦ ដុល្លារ
  • Galaxy S21 Ultra 128GB តម្លៃប្រហែល ១២៤៩ ផោន ឬស្មើ ១៥១៩ ដុល្លារ
  • Galaxy S21 Ultra 256GB តម្លៃប្រហែល ១២៩៩ ផោន ឬស្មើ ១៥៨០ ដុល្លារ
  • Galaxy S21 Ultra 512GB តម្លៃប្រហែល ១៤២៩ ផោន ឬស្មើ ១៧៣៨ ដុល្លារ

ចំពោះការបើកឱ្យកម្មង់មុនអាចនឹងចាប់ផ្ដើមនៅថ្ងៃទី២៩ ខែមករាខាងមុខនេះហើយ។

Samsung Galaxy S21

ចំណែកឯកម្លាំងម៉ាស៊ីន និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនកំពូល S21 ទាំង៣មានដូចជា៖

Samsung Galaxy S21

  • មានទំហំអេក្រង់ 6.2-inch ប្រភេទ AMOLED កម្រិតបង្ហាញ Full-HD+ និង refresh rate 120Hz
  • ប្រើបន្ទះឈីប Qualcomm Snapdragon 888 ឬ Exynos 2100 ទៅតាមតំបន់
  • RAM 8GB
  • ទំហំផ្ទុក 128GB (សម្រាប់ទីផ្សារអឺរ៉ុប) ឬ 256GB
  • ថាមពលថ្ម 4,000mAh
  • ប្រព័ន្ធប្រតិបត្តិការ Android 11 និង One UI 3.1
  • សេវា 5G
Samsung Galaxy S21+

Samsung Galaxy S21+

  • មានទំហំអេក្រង់ 6.7-inch ប្រភេទ AMOLED កម្រិតបង្ហាញ Full-HD+ និង refresh rate 120Hz
  • ប្រើបន្ទះឈីប Qualcomm Snapdragon 888 ឬ Exynos 2100 ទៅតាមតំបន់
  • RAM 8GB
  • ទំហំផ្ទុក 128GB (សម្រាប់ទីផ្សារអឺរ៉ុប) ឬ 256GB storage
  • ថាមពលថ្ម 4,800mAh
  • ប្រព័ន្ធប្រតិបត្តិការ Android 11 និង One UI 3.1
  • សេវា 5G
Samsung Galaxy S21 Ultra

Samsung Galaxy S21 Ultra

  • មានទំហំអេក្រង់ 6.8-inch ប្រភេទ AMOLED កម្រិតបង្ហាញ QHD+ dynamic និង refresh rate 120Hz
  • ប្រើបន្ទះឈីប Qualcomm Snapdragon 888 ឬ Exynos 2100 ទៅតាមតំបន់
  • RAM 12GB
  • ទំហំផ្ទុក 128GB (សម្រាប់ទីផ្សារអឺរ៉ុប) ឬ 256GB និង 512GB
  • ថាមពលថ្ម 5,000mAh
  • ប្រព័ន្ធប្រតិបត្តិការ Android 11 និង One UI 3.1
  • អាចគាំទ្រប៊ិច S Pen
  • សេវា 5G

ទោះយ៉ាងណាចំពោះតម្លៃ និងលក្ខណៈសម្បតិ្តមានខាងលើនេះ ជាដំណឹងលេចធ្លាយ និងតម្លៃប៉ាន់ស្មាន រីឯព័ត៌មានផ្លូវការយ៉ាងណានោះ កុំភ្លេចតាមដានទាំងអស់គ្នានៅយប់នេះវេលាម៉ោង១០។

លោកអ្នកក៏អាចទស្សនាការផ្សាយបន្តផ្ទាល់តាមរយៈ Facebook page ផ្លូវការរបស់ Sabay News Technology បានផងដែរ តាមរយៈតំណរលីងមួយនេះ៖ សូមចុចទីនេះ

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កុសល