មិនឈរអោបដៃមើល! តារាស្រីល្បី​ៗ​ច្រើនដួង ចេញ​មក​លើកទឹកចិត្ត យ៉ាន់ ស្រីពេជ្រ ដែល​កំពុង​ឈឺចាប់ខ្លាំង

  • 2021-01-14 10:36:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីតារាសម្ដែង និងជាតារាម៉ូដែល យ៉ាន់ ស្រីពេជ្រ បាន​ប្រកាស​លែងលះ​ជាមួយ​ស្វាមី ដោយសាតែមានជនទីបីធ្វើឱ្យភ្ញាក់​ផ្អើល​ប្រិយមិត្ត​លើ​ហ្វេសប៊ុកនោះ គេសង្កេតឃើញថាមានសិល្បការនីច្រើនដួងបានចូលរួមលើកទឹក។

មិនឈរអោបដៃមើលក្នុងនាមជាអ្នកសិល្បៈដូចគ្នា និងជាមនុស្សស្រីដែលយល់ចិត្តមនុស្សស្រី ដូចគ្នា តារាស្រីច្រើនដួង ដូច​ជា ឌុច លីដា ហ៊ុន ច័ន្ទនីរ័ត្ន និង​ ស៊ិទ្ធិការ​ជា​ដើម​ បានចូល មក​លើកទឹកចិត្ត និងផ្ដល់ដំបូន្មានល្អៗជាច្រើនចំពោះ យ៉ាន ស្រីពេជ្រ។ សារ​ទាំង​អស់ គឺ​ក្នុង​ន័យ​លើក​ទឹក​ចិត្ត​ឲ្យ​មិត្ត​រួម​អាជីព​រឹងប៉ឹង ហើយ​បន្តដំណើរទៅមុខ​ទៀត និងធ្វើជាអ្នកម្ដាយរឹងមាំ សម្រាប់ កូនស្រី។

យ៉ាន់ ស្រី​ពេជ្រ បាន​បង្ហោះលើបណ្ដាញសង្គមកាលពីម្សិលមិញ បើក​បង្ហាញ​ថា នាង​បាន​លែងលះ​ជាមួយ​ស្វាមី​ដែល​រួម​រស់​ជាមួយ​គ្នា​ប្រមាណ ៣ឆ្នាំ​ហើយ។ កត្តាឈានដល់ការបែកបាក់គ្រួសារ ក៏ដោយសារ នាងទ្រាំនិងភាពឈឺចាប់ដែលស្វាមីហ៊ានផិតក្បត់មានលួចស្រី រហូត​ដល់​មាន​កូន​ផង៕

ខាង​ក្រោម​នេះ គឺ​ជា​សារ​របស់​មិត្ត​រួម​អាជីព ចូលរួម​លើក​ទឹក​ចិត្ត យ៉ាន់ ស្រី​ពេជ្រ៖

ក្នុងនោះក៏មានមហាជនជាច្រើនបានចូលរួមលើកទឹកចិត្តដល់ យ៉ាន ស្រីពេជ្រ ដូចគ្នា ផងដែរ៕

អត្ថបទ៖ Pav Sreypich